ព័ត៌មានអន្ដរជាតិ
ចិននឹងចេញផ្សាយរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅអាមេរិក
ថ្ងៃទី១ ខែមីនា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិននាពេលដ៏ខ្លីខាងមុខនេះនឹងចេញផ្សាយរបាយការណ៍មួយស្តីពីការរំលោភសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងនៅថ្ងៃចន្ទនេះ។
របាយការណ៍ដែលមានចំណងជើង«របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០»ដែលឯកសារជាតួអក្សរចិនចំនួន១៥០០០បានរៀបរាប់លំអិតពាក់ព័ន្ធនឹងការឆ្លងរាតត្បាតខូវិត-១៩ដែលទីក្រុងវ៉ាស៊ីនតោនខ្វះសមត្ថភាពបណ្តាលឲ្យមានលទ្ធផលគួរឲ្យសោកសៅ ជំងឺប្រជាធិបតេយ្យអាមេរិកបង្កភាពវឹកវរដល់នយោបាយ ជនជាតិភាគតិចទទួលរងការរើសអើងពូជសាសន៍នៅក្នុងសង្គម គំរាមកំហែងដល់សន្តិសុខសាធារណៈនៅតែបន្តកើតមាន ការកើនឡើងនូវការខ្វែងគំនិតរវាងអ្នកមាន និងអ្នកក្រដែលធ្វើឲ្យវិសមភាពសង្គមកាន់តែធ្ងន់ធ្ងរ ហើយសហរដ្ឋអាមេរិកកំពុងដើរតាមវិធានការអន្តរជាតិដែលបណ្តាលឲ្យមហន្តរាយដល់មនុស្សធម៌។

របាយការណ៍បន្តទៀតថា នៅឆ្នាំ២០២០ ជំងឺខូវិត-១៩ បានបំផ្លិចបំផ្លាញទូទាំងពិភពលោក ដែលបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិសុខមនុស្សជាតិ។ សហរដ្ឋអាមេរិកអសមត្ថភាពក្នុងការគ្រប់គ្រង បន្ទាប់ពីការឆ្លើយតបដោយខ្វះការប្រុងប្រយ័ត្នរបស់រដ្ឋាភិបាល។
របាយការណ៍បន្តថា សហរដ្ឋអាមេរិកដែលមានប្រជាជនតិចជា៥%នៃប្រជាជនទូទាំងពិភពលោកមានចំនួនជាង១ភាគ៤នៃករណីឆ្លងខូវិត-១៩ដែលបានបញ្ជាក់នៅលើពិភពលោក និងជិត១ភាគ៥នៃចំនួនអ្នកស្លាប់ពីជំងឺនេះ។ ជនជាតិអាមេរិកជាងកន្លះលាននាក់បានបាត់បង់ជីវិតពីវីរុសនេះ។
ឯកសារបានឲ្យដឹងថា ភាពចច្របូកច្របល់នៅក្នុងស្ថាប័នប្រជាធិបតេយ្យអាមេរិកបាននាំឲ្យមានចលាចលនយោបាយដែលជាការប្រេះឆានៃសង្គមជាតិ។ នយោបាយដែលប្រឡាក់ដោយប្រាក់បានបង្ខួចទ្រង់ទ្រាយ និងបានបំបិទមតិសាធារណៈដោយបានបង្វែរការបោះឆ្នោតទៅជា«ការបង្ហាញតែម្នាក់ឯង»នៃវណ្ណៈអ្នកមាន និងការជឿជាក់របស់ប្រជាជនលើប្រព័ន្ធប្រជាធិបតេយ្យអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។
របាយការណ៍កត់សំគាល់ថា ក្រុមជនជាតិភាគតិចនៅសហរដ្ឋអាមេរិកទទួលរងការរើសអើងជាតិសាសន៍ និងស្ថិតក្នុងស្ថានភាពលំបាក។ ប្រជាជនពណ៌សម្បុរសប្រមាណ១ភាគ៣នៃអនីតិជនទាំងអស់ដែលមានអាយុក្រោម១៨ឆ្នាំនៅសហរដ្ឋអាមេរិក ប៉ុន្តែ២ភាគ៣នៃចំនួនអនីតិជនដែលជាប់ពន្ធនាគាររបស់ប្រទេសនេះ។
យោងតាមរបាយការណ៍ ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកទំនងជា៣ដងដែលបានឆ្លងជំងឺខូវិត-១៩ ហើយ២ដងទំនងជាបាត់បង់ជីវិតដោយសារខូវិត-១៩ និង៣ដងទំនងជាត្រូវបានសម្លាប់ដោយប៉ូលិស។ យុវជនអាមេរិក-អាស៊ី១នាក់ក្នុងចំណោម៤នាក់បានក្លាយជាគោលដៅនៃការសម្លុត ធ្វើបាបជាតិសាសន៍។
របាយការណ៍បានបង្ហាញថា ពាណិជ្ជកម្មអាវុធ និងឧប្បត្តិហេតុបាញ់ប្រហារបានឈានដល់កម្រិតខ្ពស់មួយនៅសហរដ្ឋអាមេរិកដែលធ្វើឲ្យទំនុកចិត្តរបស់ប្រជាជននៅក្នុងសង្គមបានធ្លាក់ចុះ។
មនុស្សជាង៤១៥០០នាក់ត្រូវបានបាញ់សម្លាប់ក្នុងឧប្បត្តិហេតុទូទាំងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២០ ដែលជាមធ្យមច្រើនជាង១១០នាក់ក្នុងមួយថ្ងៃ ហើយមានការបាញ់សម្លាប់ទ្រង់ទ្រាយធំនៅទូទាំងប្រទេសចំនួន៥៩២ករណី ដែលជាមធ្យមច្រើនជាង១.៦ក្នុងមួយថ្ងៃ។
របាយការណ៍បានចាប់អារម្មណ៍ចំពោះគម្លាតដែលកាន់តែធំរវាងអ្នកមាន និងអ្នកក្រនៅអាមេរិកដែលប្រជាជននៅបន្ទាត់ក្រោមរស់នៅក្នុងភាពវេទនា។
ជំងឺរាតត្បាតបានបណ្តាលឲ្យមានភាពអត់ការងារធ្វើយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក និងមនុស្សរាប់សិបលាននាក់បាត់បង់ការធានារ៉ាប់រងសុខភាព ខណៈក្រុមងាយរងគ្រោះបានក្លាយជាជនរងគ្រោះធំបំផុតដោយសារការឆ្លើយតបរបស់រដ្ឋាភិបាលអាមេរិកខ្វះសមត្ថភាពដើម្បីទប់ស្កាត់ខូវិត-១៩។
របាយការណ៍បានសង្កត់់ធ្ងន់ថា ទោះបីជាយ៉ាងណា នៅពេលឯកភាពជាសកលត្រូវការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលខូវិត-១៩ សហរដ្ឋអាមេរិកនៅតែបន្តអនុវត្តរបៀបវារៈនៃ«អាមេរិកដំបូង» ភាពឯកោនិយម និងឯកតោភាគីនិយម ការដាក់ទណ្ឌកម្មដោយចេតនាគំរាមកំហែង និងការគំរាមកំហែងដល់អង្គការអន្តរជាតិ និងប្រព្រឹត្តមិនអំពើមិនគួរគប្បីដល់ជនស្វែងរកសិទ្ធិជ្រកកោន។
របាយការណ៍លើកឡើងថា ការធ្វើដូច្នេះ អាមេរិកកំពុងក្លាយជាអ្នកបង្កបញ្ហាធំបំផុតដល់សន្តិសុខ និងស្ថិរភាពពិភពលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ