ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីល វាយប្រហារមន្ទីរពេទ្យកុមារ ធ្វើឲ្យពិភពលោកស្លុតចិត្ត
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៩ខែកក្កដាឆ្នាំ២០២៤, ទ័ពរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានបាញ់ស្រោចមីស៊ីលលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស៣៦នាក់និងរបួស១៤០នាក់ ហើយអ្វីដែលកាន់តែរន្ធត់គឺថា មីស៊ីលមួយគ្រាប់បានធ្លាក់ចំមន្ទីរពេទ្យកុមារក្នុងទីក្រុងកៀវ បណ្តាលឲ្យមនុស្ស២នាក់ បាត់បង់ជីវិត ដែលការវាយប្រហារនេះ បានធ្វើឲ្យពិភពលោកមានក្តីរន្ធត់ជាពន់ពេក នាំឲ្យថ្នាក់ដឹកនាំកំពូលៗចេញមុខថ្កោលទោសទៀតផង។
មន្ទីរពេទ្យកុមារធំបំផុតរបស់ប្រទេសអ៊ុយក្រែន ឈ្មោះ Ohmatdyt បានរងការវាយប្រហារយ៉ាងដំណំ ហើយបើតាមការបញ្ជាក់ពីអភិបាលក្រុងកៀវលោក Vitaliy Klitschko បានឲ្យដឹងថា អ្នកស្លាប់ទាំង២នៅទីនោះ គឺជាមនុស្សពេញវ័យដែលមានម្នាក់ជាវេជ្ជបណ្ឌិត ខណៈគេបារម្ភថា អាចមានមនុស្សជាច្រើននាក់ទៀត ដែលជាប់ក្រោមគំនរថ្មបាក់បែក។
មិនត្រឹមប៉ុណ្ណឹង លោក Klitschko ថែមទាំងចោទប្រកាន់រុស្ស៊ីពីបទប៉ុនប៉ងប្រល័យពូជសាសន៍លើប្រជាជនអ៊ុយក្រែនទៀតផង ដោយនិយាយថា “ឥឡូវនេះ ពិភពលោកទាំងមូលអាចមើលឃើញច្បាស់ពីរបៀបដែលមីស៊ីលរុស្ស៊ី និងយន្តហោះគ្មានមនុស្សបើក Kamikaze បានសម្លាប់ពលរដ្ឋអ៊ុយក្រែននៅក្នុងទីក្រុងសន្តិភាពរបស់យើង”។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី បានបដិសេធថា ខ្លួនមិនមែនកំណត់គោលមន្ទីរពេទ្យនោះទេ ហើយការដែលមន្ទីរពេទ្យត្រូវរងគ្រោះ គឺដោយសារតែបំណែកគ្រាប់ធ្លាក់ពីខែលការពារមីស៊ីលរបស់អ៊ុយក្រែនប៉ុណ្ណោះ។
សូមបញ្ជាក់ថា Ohmatdyt គឺជាមន្ទីរពេទ្យធំ ដែលមានឯកទេសខាងរោគមហារីក និងការវះកាត់ប្តូរសរីរាង្គ។ ក្រុមគ្រូពេទ្យនិយាយថា មានកុមារប្រហែល២០នាក់ កំពុងទទួលការព្យាបាលពេលដែលរុស្ស៊ីបាញ់មីស៊ីលចំនោះ។
ស្របពេលជាមួយគ្នានេះ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានចេញមុខថ្កោលទោសខ្លាំងៗចំពោះការវាយប្រហារលើមន្ទីរពេទ្យ ដោយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានចោទប្រកាន់រុស្ស៊ីថា កំណត់គោលដៅជនស៊ីវិលអ៊ុយក្រែនយ៉ាងព្រៃផ្សៃ។
ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ដោយនិយាយថា ការវាយប្រហារលើមន្ទីរពេទ្យកុមារ និងកន្លែងព្យាបាលផ្សេងទៀតពិតជារឿងដ៏រន្ធត់ជាទីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បាញ់សន្ធាប់លើទីក្រុងធំរបស់អ៊ុយក្រែនទាំងថ្ងៃ សម្លាប់មនុស្ស ៥នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


