ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េខាងត្បូង ឆក់យកជីវិតមនុស្ស៤នាក់
តាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី ១០ ខែ កក្កដាបានឲ្យដឹងថា, ភ្លៀងធ្លាក់យ៉ាងគំហុកបានបណ្ដាលឲ្យមនុស្សចំនួន ៤ នាក់ បាត់បង់ជីវិតនៅប្រទេសកូរ៉េខាងត្បូង។

មន្ត្រីនៃទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានប្រាប់ AFP ថា តំបន់ចំនួនបីដូចជា Geumsan, Chupunnyeong និង Gunsan បានជួបប្រទះភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេល ២០០ ឆ្នាំមកនេះ។
លើសពីនេះ ផ្លូវថ្នល់ត្រូវបានជន់លិច រីឯរថភ្លើងក៏ផ្អាកសេវាកម្ម ដែរនៅតំបន់ភាគខាងត្បូងដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យប្រជាជនកុំទៅកន្លែងចតរថយន្តក្រោមដី ផ្លូវក្រោមដី និងផ្លូវទឹកក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។

សូមជម្រាបជាថ្មី, អ្នកវិទ្យាសាស្ត្រព្រមានថា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យបញ្ហាធាតុអាកាសជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរទៅៗ និងញឹកញាប់ជាងមុន។
រម្លឹកទៅខែកក្កដាឆ្នាំមុន មនុស្សរាប់សិបនាក់បានស្លាប់នៅពេលទឹកជន់លិចផ្លូវក្រោមដី ក្នុងនាមជាទឹកជំនន់បំបែកកំណត់ត្រាមិនធ្លាប់មានក្នុងរយៈពេល១១៥ឆ្នាំ របស់កូរ៉េខាងត្បូង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


