ព័ត៌មានអន្ដរជាតិ
ចូ បៃដិន និយាយបែបណា ក្រោយ ដូណាល់ ត្រាំ ត្រូវគេបាញ់ប្រហារ?
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញមុខថ្កោលទោសការបាញ់ប្រហារលើគូប្រជែងគឺលោក ដូណាល់ ត្រាំ នៅឯការជួបជុំក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ទី១៣ខែកក្កដាឆ្នាំ២០២៤ (ពេលវេលានៅសហរដ្ឋអាមេរិក)។

លោកបៃដិន បានចេញសេចក្តីថ្លែងការណ៍ថា “ខ្ញុំធូរចិត្តពេលឮថា គាត់មានសុវត្ថិភាព និងមិនកើតអី។ ខ្ញុំកំពុងអធិស្ឋានដល់គាត់និងក្រុមគ្រួសារ ព្រមទាំងអ្នកទាំងអស់ដែលស្ថិតនៅក្នុងការជួបជុំនោះ ហើយកំពុងរង់ចាំព័ត៌មានថ្មីៗ។ គ្មានកន្លែងសម្រាប់អំពើហិង្សាបែបនេះទេ នៅសហរដ្ឋអាមេរិក។ យើងមិនអាចអនុញ្ញាតឲ្យរឿងនេះកើតឡើងបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងបាននិយាយជាមួយលោក ត្រាំ ក្នុងពេលឆាប់ៗ”។

សូមបញ្ជាក់ជាថ្មីថា លោក ត្រាំ ត្រូវខ្មាន់កាំភ្លើង ប៉ុនប៉ងធ្វើឃាត ដោយបាញ់ស៊ីប៩គ្រាប់ ពីលើអគារនៅខាងក្រៅការជួបជុំរបស់គាត់។
ត្បិតតែលោក ត្រាំ មិនគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែមានអ្នកចូលរួមម្នាក់ត្រូវស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ចំណែកខ្មាន់កាំភ្លើងក៏ត្រូវបានសម្លាប់ដែរ។

លោក ត្រាំ ត្រូវរបួសត្រង់ត្រចៀកខាងស្តាំ ដោយមានហូរឈាមកាត់ផ្ទៃមុខ ហើយក្រោយមកបានចេញសេចក្តីថ្លែងការណ៍ថា “ខ្ញុំសូមថ្លែងអំណរគុណ ដល់សេវាសម្ងាត់សហរដ្ឋអាមេរិក និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័ស លើការបាញ់ប្រហារដែលទើបតែកើតឡើងនៅទីក្រុង Butler រដ្ឋ Pennsylvania។ សំខាន់! ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារសពជនរងគ្រោះក្នុងពិធីជួបជុំ និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារអ្នករងរបួសធ្ងន់ផងដែរ។ វាជារឿងមិនគួរឲ្យជឿ ដែលទង្វើបែបនេះអាចកើតឡើងក្នុងប្រទេសយើងបាន។ នៅពេលនេះ យើងមិនទាន់ដឹងអ្វីសោះអំពីឃាតករ ដែលបានស្លាប់ទៅហើយ។ ខ្ញុំត្រូវបានគេបាញ់ ដោយគ្រាប់កាំភ្លើងហោះទម្លុះត្រចៀកខាងស្តាំរបស់ខ្ញុំ។ ខ្ញុំដឹងភ្លាមថាមានអ្វីមិនប្រក្រតីកើតឡើងហើយ ខ្ញុំបានឮសំឡេងញ័រៗ ស្នូរគ្រាប់កាំភ្លើង ហើយភ្លាមៗខ្ញុំមានអារម្មណ៍ថា គ្រាប់កាំភ្លើងបានហោះកាត់ស្បែក។ មានឈាមហូរច្រើន ដូច្នេះខ្ញុំដឹងថាអ្វីកំពុងកើតឡើង។ សូមព្រះជាម្ចាស់ប្រទានពរដល់អាមេរិក!”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ចេញសេចក្តីថ្លែងការណ៍លើកដំបូង ក្រោយត្រូវបាញ់ប្រហារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


