ព័ត៌មានអន្ដរជាតិ
លោក បៃដិន ឆ្លងជំងឺកូវីដ-១៩ បង្កក្តីបារម្ភ
តាមការបញ្ជាក់ពីអ្នកនាំពាក្យសេតវិមានកាលពីថ្ងៃពុធទី១៧ខែកក្កដាឆ្នាំ២០២៤, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែចេញរោគសញ្ញាស្រាលប៉ុណ្ណោះ។ យ៉ាងណា ការធ្វើតេស្តវិជ្ជមាននេះ បានបង្កជាក្តីបារម្ភខ្លាំងមែនទែន ដោយសារតែកត្តាអាយុរបស់លោក។

ឆ្លើយតបចំពោះក្តីបារម្ភនេះ អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានចេញមុខបញ្ជាក់ថា លោក បៃដិន ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ថែមទាំងលេបថ្នាំព្យាបាលកូវីដទៀតផង។
BBC ផ្សាយថា មុនពេលលោកធ្វើតេស្តវិជ្ជមានជំងឺនេះ លោកបានជួបអ្នកគាំទ្រក្នុងទីក្រុង Las Vegas ហើយថ្លែងនៅឯព្រឹត្តិការណ៍មួយ។ ក្រោយមក លោកក៏បានលុបចោលកម្មវិធីថ្លែងសុន្ទរកថា នៅឯយុទ្ធនាការឃោសនាបោះឆ្នោតរួចទៅហើយដែរ។

ទន្ទឹមនោះ បើតាមការចុះផ្សាយរបស់ CNA, ការរកឃើញឆ្លងជំងឺនេះ កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយបទអត្ថាធិប្បាយរបស់លោក បៃដិន នៅក្នុងកិច្ចសម្ភាសមួយកាលពីថ្ងៃអង្គារ ដែលក្នុងនោះលោកនិយាយថា លោកអាចដកខ្លួនលែងឈរឈ្មោះជាបេក្ខជនបោះឆ្នោតប្រជែងតំណែងប្រធានាធិបតីខែវិច្ឆិកា ប្រសិនបើលោកកើតជំងឺធ្ងន់។
នេះត្រូវបានគេមើលឃើញថា ជាឧបសគ្គមួយទៀតចំពោះប្រធានាធិបតីអាមេរិក បន្ទាប់ពីលោក ត្រូវបេក្ខជនតែងតាំងខាងគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ វាយប្រហារយ៉ាងស្ពឹកមុខ នៅក្នុងការជជែកដេញដោលគ្នាលើដំបូងកាលពីខែមុន។

ដោយសារតែមើលទៅឃើញថាធ្វើមិនបានល្អ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យបានជំរុញឲ្យលោក បៃដិន ដកបេក្ខភាព ហើយជំនួសដោយអ្នកថ្មី ដែលល្អប្រសើរជាងនេះ ហើយឥឡូវ មានសមាជិករដ្ឋសភាប្រហែល២០នាក់និង ព្រឹទ្ធសមាជិកម្នាក់ បានអំពាវនាវឲ្យលោក ដកខ្លួនចេញ។
មិនត្រឹមប៉ុណ្ណឹង បើយោងតាមការស្ទង់មតិភាគច្រើនបានបង្ហាញថា លោក បៃដិន កំពុងមានសំឡេងគាំទ្រ តិចជាងលោក ត្រាំ ក្នុងការឈ្នះតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បៃដិន បញ្ជាសេវាសម្ងាត់ ដាក់កម្លាំងការពារមន្ត្រីជាន់ខ្ពស់មួយរូប ក្រោយ ត្រាំ ត្រូវគេលបប្រហារ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


