ព័ត៌មានអន្ដរជាតិ
ប្រជាប្រិយភាពរបស់ ហារីស និង ដូណាល់ ត្រាំ កាន់តែប្រកៀកប្រកិតគ្នា
ប្រជាប្រិយភាពរបស់លោកស្រី កាម៉ាឡា ហារីស បានហាក់ឡើងយ៉ាងគំហុករហូតដល់វ៉ាយ៉ាងប្រកៀកប្រកិតគ្នានូវប្រជាប្រិយភាពរបស់បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណៈ លោក ដូណាល់ ត្រាំ ដែលកើនប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពេលប្រជែងជាមួយប្រធានាធិបតី ចូ បៃដិន កាលពីខែមិថុនា។
ការស្ទង់មតិថ្មីចំនួនពីរនៅក្នុងសហរដ្ឋអាមេរិកបង្ហាញថា អនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ដែលទំនងក្លាយជាបេក្ខភាពប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខកំពុងកើនឡើងប្រជាប្រិយភាព ប្រកៀកប្រកិតគ្នា ធៀបជាមួយអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលហក់ឡើងប្រជាប្រិយភាពដ៏ឆាប់រហ័ស ប៉ុន្តែការស្ទង់មតិមួយទៀត បង្ហាញថា លោកត្រាំ ដឹកមុខ។

ទីភ្នាក់ងារព័ត៌មាន Reuters និងក្រុមហ៊ុនស្រាវជ្រាវ Ipsos បានរៀបចំការស្ទង់មតិមួយ បន្ទាប់ពីប្រធានាធិបតីវ័យជរា ចូ បៃដិន បានប្រកាសបោះបង់ការប្រកួតប្រជែងកៅអីប្រធានាធិបតីសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែវិច្ឆិកា។
ការស្ទង់មតិថ្មីមួយបង្ហាញថា អ្នកចុះឈ្មោះបោះឆ្នោតត្រូវបានសួរថា តើពួកគេនឹងជ្រើសរើសអ្នកណាបើការបោះឆ្នោតត្រូវបានធ្វើឡើងនៅថ្ងៃនេះ?
អ្នកដែលបានឆ្លើយតបចំពោះការស្ទង់មតិនេះចំនួន៤៤ភាគរយ បានជ្រើសរើសថា ពួកគេនឹងបោះឆ្នោតឱ្យ លោកស្រី ហារីស ខណៈ៤២ភាគរយបានឆ្លើយថា ពួកគេនឹងជ្រើសរើស លោក ត្រាំ។
តួលេខស្ទង់មតិនេះ បានបង្ហាញថា លោកស្រី ហារីស បានផ្តល់ឱ្យគណបក្សប្រជាធិបតេយ្យបង្កើនប្រជាប្រិយភាពបន្តិចធៀបនឹងពេលវេលាដែលលោក ចូ បៃដិន មិនទាន់ប្រកាសដកបេក្ខភាព។
ទោះបីជាយ៉ាងណា ក្នុងអំឡុងពេលនេះ ការស្ទង់មតិមួយផ្សេងទៀតដែលធ្វើឡើងដោយទូរទស្សន៍សាធារណៈ PBS និងអ្នកផ្សេងទៀតបង្ហាញថា អ្នកឆ្លើយអំពីការសម្រេចចិត្តបោះឆ្នោត ៤៦ភាគរយនឹងបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ ធៀបនឹង៤៥ភាគរយនឹងបោឆ្នោតឱ្យលោកស្រី កាម៉ាឡា ហារីស។

បន្ទាប់ពី ចូ បៃដិន ប្រកាសបោះបង់ឱកាសប្រកួតប្រជែងកៅអីសេតវិមានភា្លម ប្រជាប្រិយភាពរបស់លោកស្រី កាម៉ាឡា ហារីស បានហក់ឡើងខ្ពស់មួយរំពេច ដែលធ្វើឱ្យលោកត្រាំ ស្ថិតក្នុងស្ថានភាពប្រកួតប្រជែងដ៏លំបាកបំផុត។ ទោះជាបែបណា បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរបស់លោកស្រី កាម៉ាឡា ហារីស ស្ថិតក្នុងស្ថានភាពមិនច្បាស់លាល់នៅឡើយ ដោយត្រូវរង់ចាំរហូតដល់ការសម្រេចពីសមាជគណបក្សសាធារណរដ្ឋនៅចុងខែសីហាខាងមុខ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


