ព័ត៌មានអន្ដរជាតិ
ឥណ្ឌាកំពុងរងគ្រោះដោយសារបំណាក់ដី មនុស្សស្លាប់កើនដល់ជិត៦០នាក់
តួលេខអ្នកស្លាប់ដោយសារសារការបាក់ដីនៅប្រទេសឥណ្ឌាបានឡើងដល់ជិត៦០នាក់ ចំពេលការជួយសង្គ្រោះបានជាប់គាំង បន្ទាប់ពីមានបំណាក់ដីជាបន្តបន្ទាប់បង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរវាយប្រហារតំបន់ភ្នំក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែកក្កដានេះ។

បំណាក់ដីបានវាយប្រហារជុំវិញតំបន់ Meppadi និងតំបន់ Chooralmala ក្នុងស្រុក Wayanad នៅម៉ោងប្រហែល២ព្រឹកថ្ងៃអង្គារ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវរារាំងដោយសារភ្លៀងបន្តធ្លាក់ខ្លាំង។
ទាហានជាង ២០០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ ហើយឧទ្ធម្ភាគចក្រពីរគ្រឿងរបស់កងទ័ពអាកាសឥណ្ឌាក៏ត្រូវបានចល័តសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ។ យ៉ាងណាមិញទីភ្នាក់ងារឧតុនិយមរបស់ប្រទេសឥណ្ឌាកំពុងព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ។

គួរបញ្ជាក់ថាភ្លៀងមូសុងនៅទូទាំងអាស៊ីខាងត្បូងចាប់ពីខែមិថុនា ដល់ខែកញ្ញា បាននាំមកនូវការស្លាប់ និងការបំផ្លិចបំផ្លាញយ៉ាងធ្ថន់ធ្ងរក្នុងឆ្នាំនេះ។ ជាមួយគ្នានេះចំនួនគ្រោះទឹកជំនន់ និងបំណាក់ដីបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈអ្នកជំនាញថាការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យបញ្ហាពិភពលោកកាន់តែធ្ងន់ធ្ងរឡើង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


