ព័ត៌មានអន្ដរជាតិ
ស្ត្រីសិង្ហបុរីជាប់ពន្ធនាគារពីបទវាយកូនប្រុសអាយុ៦ឆ្នាំនឹងខ្សែក្រវាត់ជាង១០០ដង
ម្ដាយដែលវាយកូនប្រុសអាយុ៦ឆ្នាំជាង១០០ដងនឹងខ្សែក្រវាត់ព្រោះកូនប្រព្រឹត្តខុសត្រូវបានតុលាការសិង្ហបុរីកាត់ទោសឲ្យជាប់គុក១៣ខែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី៣ខែសីហានេះ។

នៅពេលប្រព្រឹត្តបទល្មើសក្នុងឆ្នាំ២០២០ ស្ត្រីរូបនេះបានរស់នៅជាមួយមិត្តប្រុសកូនៗ និងសាច់ញាតិផ្សេងទៀត។ កាលពីថ្ងៃទី១១ខែឧសភា ឆ្នាំ ២០២០ នាងបានដាល់កូនប្រុសរបស់នាងពីបទប្រព្រឹត្តខុស ថែមទាំងបានវាយកូននឹងខ្សែក្រវាត់ ប្រហែល១០នាទី ព្រមទាំងទាត់និងទះកំផ្លៀង។
ក្រោយមកស្ត្រីរូបនេះបាននាំកូនប្រុសទៅកាន់ស្នាក់ការប៉ូលិសជិតផ្ទះ ហើយកុហកថាមិត្តប្រុសរបស់ខ្លួនបានវាយកូនគាត់។ វេជ្ជបណ្ឌិតម្នាក់បានរកឃើញមានស្នាមជាំ និងស្នាមរបួសជាង៥០កន្លែងនៅលើរាងកាយក្មេងប្រុស។ វីដេអូនៃការវាយដំនេះ ត្រូវបានចាក់ផ្សាយនៅក្នុងតុលាការកាលពីមុន ហើយក្នុងការកាត់ទោសរបស់ចៅក្រមស្រុក Carol Ling បាននិយាយថា ខ្សែវីដេអូនេះ «ពិបាកទទួលយកណាស់» ហើយថាការប្រើកម្លាំង និងហិង្សាហួសហេតុនេះមិនអាចអត់ឱនឲ្យបានទេ។

ទោះបីជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុនេះមិនបណ្តាលឲ្យមានរបួសជាអចិន្ត្រៃយ៍នោះទេ និងក្រោយមកស្ត្រីរូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅឯវិទ្យាស្ថានសុខភាពផ្លូវចិត្ត ឃើញថា នាងមានជម្ងឺបាក់ទឹកចិត្ត។ ស្ត្រីរូបនេះបានសារភាពកំហុសកាលពីឆ្នាំមុនចំពោះការចោទប្រកាន់មួយក្រោមច្បាប់កុមារ និងមនុស្សវ័យក្មេងនៃការប្រព្រឹត្តខុសលើកុមារក្រោមការមើលថែរបស់នាង។ ចំណែកការចោទប្រកាន់លើកទីពីរសម្រាប់ការកុហកថា អ្នកដែលបានវាយក្មេងប្រុសគឺជាមិត្តប្រុសរបស់នាងត្រូវបានយកមកពិចារណាផងដែរ។
យ៉ាងណាតុលាការថា ទំនាក់ទំនងរបស់ម្តាយជាមួយកូនប្រុសរបស់នាងបានធូរស្បើយ ហើយថានាងត្រូវបានអនុញ្ញាតឱ្យចូលជួបកូនក្រោមការត្រួតពិនិត្យរបស់មន្ត្រីការពារកុមារ។ ចៅក្រមបានអនុញ្ញាតឱ្យនាងចាប់ផ្តើមការជំនុំជម្រះក្តីរបស់នាងនៅក្នុងខែកញ្ញា។ ចំពោះការធ្វើបាបកុមារក្រោមការមើលថែ ស្ត្រីរូបនេះអាចត្រូវជាប់ពន្ធនាគាររហូតដល់ទៅ៨ឆ្នាំ ដោយពិន័យជាប្រាក់រហូតដល់ ៨០០០ដុល្លារសិង្ហបុរី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


