ព័ត៌មានអន្ដរជាតិ
តួលេខជនជាតិវៀតណាម ស្លាប់ដោយសារគ្រោះធម្មជាតិ កើនដល់ជាង ១០០នាក់
គិតត្រឹមពេលនេះ ឧប្បត្តិហេតុទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិនៅប្រទេសវៀតណាម ចាប់តាំងពីដើមឆ្នាំ២០២៤មក បានបណ្តាលឲ្យមនុស្សចំនួន១០៤នាក់ស្លាប់ឬបាត់ខ្លួន ព្រមទាំងបង្កជាការខូចខាតគិតជាទំហំទឹកប្រាក់ប្រមាណ២ទ្រីលានដុង (៧៩.២លានដុល្លារអាមេរិក)។

តាមការចុះផ្សាយរបស់ Tuoi Tre កាលពីថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០២៤, តួលេខទាំងនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ ដែលដាក់ជូននាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីថ្ងៃអាទិត្យ។
រលកកម្តៅ គ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃ បានវាយលុកប្រទេសវៀតណាមខ្លាំងនៅដើមឆ្នាំនេះ ខណៈមកដល់ពាក់កណ្តាលឆ្នាំ វៀតណាម ត្រូវរងគ្រោះជាទម្ងន់បន្ថែមទៀតដោយបំណាក់ដី គ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង ភាគច្រើននៅតំបន់ភាគខាងជើង និងកណ្តាល។

ត្រឹមមួយខែកក្កដា ពលរដ្ឋជាង៤០នាក់ ត្រូវគេរាយការណ៍ថាស្លាប់ និងបាត់ខ្លួនដោយសារព្យុះភ្លៀង និងបំណាក់ដី។
មិនត្រឹមប៉ុណ្ណឹង មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្របានប្រកាសថា លំនាំអាកាសធាតុ La Niña អាចនឹងប៉ះពាល់ដល់ប្រទេសចាប់ពីខែសីហាតទៅ ដែលនឹងបណ្តាលឲ្យមានព្យុះកាចសាហាវ ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ បំណាក់ដី និងបាក់ទំនប់ ជាហេតុបង្កហានិភ័យធំធេងដល់ផលិតកម្ម ការប្រកបរបរចិញ្ចឹមជីវិត ផ្ទះសម្បែងនិងសុវត្ថិភាពរបស់អ្នកស្រុក។
ស្របពេលជាមួយគ្នានោះ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ក៏ត្រូវបានស្នើឲ្យសិក្សាឲ្យទាន់ពេលវេលា និងតាមដានការព្យាករក៏ដូចជាការព្រមានផងដែរ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ២ខែចុងក្រោយ ភាគខាងជើងវៀតណាម ធ្លាក់ភ្លៀងខ្លាំង បង្កគ្រោះមហន្តរាយធំធេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


