ព័ត៌មានអន្ដរជាតិ
អតីតមហាសេដ្ឋីអចលនទ្រព្យវៀតណាម ជាប់គុក២១ឆ្នាំ ពីបទឆបោកប្រាក់ ១៤៦លានដុល្លារ
តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០២៤, អតីតមហាសេដ្ឋីអចលនទ្រព្យនិងអាកាសចរណ៍វៀតណាមឈ្មោះ Trinh Van Quyet ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២១ឆ្នាំ ពីបទឆបោកប្រាក់និងរៀបចំទីផ្សារភាគហ៊ុនដែលមានតម្លៃ ១៤៦លានដុល្លារ។

ក្នុងសាលក្រម តុលាការប្រជាជនទីក្រុងហាណូយប្រកាសថា «តាមរយៈទីផ្សារភាគហ៊ុន ចុងចោទបានធ្វើការក្លែងបន្លំ នាំឲ្យមានភាពមិនទុកចិត្តចំពោះអ្នកវិនិយោគនិងទីផ្សារភាគហ៊ុន បង្កជាកំហឹងនៅក្នុងសង្គម។ ដូច្នេះការដាក់ទណ្ឌកម្មពាក់ព័ន្ធ គឺត្រូវបានទាមទារដាច់ខាត»។
តុលាការបានឲ្យដឹងថា លោក Quyet គឺជាម្ចាស់ក្រុមហ៊ុន FLC ដែលរមណីយដ្ឋានប្រណីត ទីលានវាយកូនហ្គោល និងក្រុមហ៊ុនដឹកជញ្ជូន Bamboo Airways ហើយការដែលគាត់ត្រូវបានកាត់ទោសធ្ងន់ធ្ងរបំផុតបែបនេះ គឺដោយសារតែគាត់ជាមេខ្លោងនៃការឆបោក រួមជាមួយមនុស្សចំនួន៤៩នាក់ផ្សេងទៀត។

មនុស្ស៤៩នាក់ផ្សេងទៀត រួមទាំងបងប្អូនស្រីរបស់ Quyet ពីរនាក់និងមន្ត្រីផ្សារហ៊ុន៤នាក់ផងនោះ គឺត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះ១៥ខែដល់១៤ឆ្នាំ។ ពួកគេត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ រៀបឧបាយកលទីផ្សារភាគហ៊ុន រំលោភអំណាច និងការបោះពុម្ពផ្សាយព័ត៌មានទីផ្សារភាគហ៊ុនមិនត្រឹមត្រូវ។
តុលាការនិយាយថា ត្រឹមចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ លោក Quyet បានញាត់លុយចូលហោប៉ៅដោយខុសច្បាប់ជាង ១៤៦ លានដុល្លារខណៈជនរងគ្រោះក្នុងករណីក្លែងបន្លំនេះ មានរហូតដល់ទៅ២៥ ០០០នាក់ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ដន្ទាទោសស្ត្រីហាយសូ២នាក់ដាក់ពន្ធនាគារក្នុងសំណុំរឿងឆបោកប្រាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


