ព័ត៌មានអន្ដរជាតិ
ពេលនេះ ទ័ពអ៊ុយក្រែន វាយចូលដីរុស្ស៊ីជ្រៅបំផុត ដល់ទៅ ៣០គីឡូម៉ែត្រ
រដ្ឋាភិបាលទីក្រុងមូស្គូ បានចេញមុខទទួលស្គាល់ថា កងទ័ពអ៊ុយក្រែន បានវាយចូលក្នុងដីរុស្ស៊ីដល់ទៅ៣០គីឡូម៉ែត្រហើយនេះគឺជាការវាយលុកចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំនៅអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ Euro News កាលពីថ្ងៃអាទិត្យទី១១ខែសីហាឆ្នាំ២០២៤។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួន បានប្រយុទ្ធជាមួយទាហានអ៊ុយក្រែននៅជិតភូមិ Tolpino និង Obshchy Kolodez ខណៈការវាយលុកក្នុងតំបន់ Kursk ឈានចូលដល់ថ្ងៃទី៦ហើយ។
ស្របពេលជាមួយគ្នានោះ លោក Volodymyr Zelensky និយាយថា «នៅរដូវក្តៅនេះ រុស្ស៊ី បានបើកការវាយប្រហារឆ្លងដែនចេញពីតំបន់ Kursk ចំនួន ២ ០០០លើក មានទាំងកាំភ្លើងធំ កាំភ្លើងត្បាល់ ដ្រូននិងមីស៊ីល។ ដូច្នេះ ការវាយប្រហារទាំងនេះ ពិតជាសមនឹងទទួលបានការឆ្លើយតបណាស់»។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទាហានរាប់ពាន់នាក់បានចូលរួមក្នុងប្រតិបត្តិការនេះ ហើយប្រតិបត្តិការនៅ Kursk គឺជាការវាយប្រហារបណ្តាក់គ្នាដ៏ធំបំផុតរបស់កងទ័ពអ៊ុយក្រែននៅលើទឹកដីរុស្ស៊ី។
ក្នុងការវាយលុកនេះ ទាហានអ៊ុយក្រែន បានអះអាងពីការដណ្តើមយកទឹកដីជាច្រើនក្នុងតំបន់ Kursk។ ជាក់ស្តែងនៅភូមិ Guevo, ទាហានអ៊ុយក្រែន បានបង្ហាញរូបថតដកទង់ជាតិរុស្ស៊ីចេញពីអគាររដ្ឋបាល ហើយអគាររដ្ឋបាលនៅ Sverdlikovo និង Poroz ក៏ត្រូវអ៊ុយក្រែនគ្រប់គ្រងបានផងដែរ។

ពាក់ព័ន្ធរឿងនេះ រុស្ស៊ី អះអាងថា មនុស្សប្រមាណ៧៦ ០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នានានៅតាមព្រំដែន ហើយតំបន់ Kursk ក៏ត្រូវប្រកាសអាសន្នដែរ។
តាមការបញ្ជាក់ពីអភិបាលតំបន់ស្តីទី លោក Aleksei Smirnov, ជនស៊ីវិល១៥នាក់បានរងរបួសកាលពីល្ងាចថ្ងៃសៅរ៍ នៅពេលបំណែកមីស៊ីលអ៊ុយក្រែន ធ្លាក់លើអគារក្នុងតំបន់ Kursk។
តំបន់ Kursk គ្របដណ្តប់លើផ្ទៃដីជិត ៣០ ០០០ គីឡូម៉ែត្រការ៉េនិងមានប្រជាជនជាងមួយលាននាក់ ដែលមានទីតាំងស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ី ជាប់នឹងតំបន់ Sumy Oblast របស់អ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទ័ពអ៊ុយក្រែន ១ពាន់នាក់ សម្រុកឆ្លងដែន ចូលបាញ់ក្នុងដីរុស្ស៊ី មិនធ្លាប់មានសោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


