ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា បទឈប់បាញ់នៅហ្គាហ្សាអាចទៅរួច មុនអាណត្តិរបស់លោកត្រូវបញ្ចប់
លោក ចូ បៃដិន បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបនឹង «អាចធ្វើទៅបាន» មុនពេលបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោក។

លោក បៃដិន បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា ទោះសល់ពេលប្រមាណជា៥ខែទៀតមុនបញ្ចប់អាណត្តិ លោកជឿជាក់ថា បទឈប់បាញ់នឹងនៅតែអាចធ្វើទៅបាន។ ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំ បានរៀបរាប់ថា៖ «ផែនការដែលខ្ញុំដាក់រួមគ្នា គាំទ្រដោយ G7 គាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម នៅតែអាចដំណើរការបាន»។
លោក បៃដិន បានបន្តទៀតថា៖ «ខ្ញុំកំពុងធ្វើរឿងនោះជារៀងរាល់ថ្ងៃ ជាមួយក្រុមទាំងអស់របស់ខ្ញុំ ដើម្បីមើលវាថាវាមិនកើនឡើងទៅជាសង្រ្គាមនៅក្នុងតំបន់»។
គួររំឭកថា លោក បៃដិន ធ្លាប់បាននិយាយកាលពីថ្ងៃទី៣១ខែឧសភាថា អ៊ីស្រាអែលបានបង្ហាញកិច្ចព្រមព្រៀងបីដំណាក់កាល ដែលនឹងបញ្ចប់អរិភាពនៅក្នុងតំបន់ហ្គាហ្សា និងធានាការដោះលែងចំណាប់ខ្មាំងនៅក្នុងរង្វង់ដែលឡោមព័ទ្ធ។ ផែនការនេះរួមមានបទឈប់បាញ់ ការដោះដូរចំណាប់ខ្មាំង និងការកសាងតំបន់ហ្គាហ្សាឡើងវិញ។
អស់រយៈពេលជាច្រើនខែមកហើយ ដែលអេហ្ស៊ីប កាតា និងអាមេរិកបានដឹកនាំការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវសម្រេចបាននៅឡើយទេ ខណៈដែលអ៊ីស្រាអែលបានបដិសេធមិនបំពេញតាមការទាមទាររបស់ក្រុមប៉ាឡេស្ទីនក្នុងការបញ្ចប់សង្រ្គាម ដកទ័ពចេញពីតំបន់ហ្គាហ្សា និងអនុញ្ញាតឲ្យជនជាតិប៉ាឡេស្ទីនផ្លាស់ទីលំនៅត្រឡប់ទៅតំបន់ភាគខាងជើងវិញ។
អ៊ីស្រាអែលបានបន្តការវាយលុកយ៉ាងខ្លាំងក្លានៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា បើទោះបីជាមានសំណើពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឲ្យមានការឈប់បាញ់ជាបន្ទាន់ក៏ដោយ។
ចាប់តាំងពីផ្ទុះសង្គ្រាមឆ្នាំមុន ជនជាតិប៉ាឡេស្ទីនប្រហែល ៣៩ ៨០០នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៩២ ០០០នាក់បានរងរបួស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


