ព័ត៌មានអន្ដរជាតិ
អាមេរិក បើកភ្លើងខៀវ ផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយដ៏ទំនើប ទៅឲ្យ អ៊ុយក្រែន
តាមសេចក្តីរាយការណ៍របស់ RT ដោយដកស្រង់ប្រភពពី Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែសីហាឆ្នាំ២០២៤ថា សេតវិមានបានបើកភ្លើងខៀវ ឲ្យបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដែលនេះនឹងជួយដល់យន្តហោះចម្បាំង F-16 ឲ្យមានសមត្ថភាពប្រយុទ្ធកាន់តែខ្លាំងក្លា នៅក្នុងជម្លោះជាមួយរុស្ស៊ី។

មន្ត្រីក្នុងរដ្ឋបាលលោក ចូ បៃដិន បានលើកឡើងថា ត្បិតមិនទាន់មានការសម្រេចចិត្តបញ្ជូនមីស៊ីល Joint Air-to-Surface Standoff Missile (JASSM) ទៅភ្លាមមែន ប៉ុន្តែបច្ចុប្បន្នមន្ទីរបញ្ចកោណកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានានាជាមុនសិន ដូចជាត្រូវពិនិត្យឡើងវិញលើការផ្ទេរបច្ចេកវិទ្យារសើប និងការធានាថា យន្តហោះរបស់អ៊ុយក្រែន អាចបាញ់មីស៊ីលទម្ងន់១តោន ដែលផ្ទុកក្បាលគ្រាប់ទម្ងន់៤៥៣គីឡូក្រាមនេះបាន។
Politico ផ្សាយថា មីស៊ីល JASSM នឹងក្លាយជាអាវុធទំនើបចុងក្រោយបំផុត ក្នុងចំណោមសព្វាវុធទំនើបៗផ្សេងទៀត ដែលសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនទៅឲ្យទីក្រុងកៀវ ខណៈគ្រឿងសឹកទំនើបៗលើកមុនរួមមានយន្តហោះ F-16, រថក្រោះ Abrams និងប្រព័ន្ធការពារដែនអាកាស Patriot ។

ក្រោយមានការសន្យាពីប្រទេសលោកខាងលិចមួយចំនួន ថានឹងផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ជាង៨០គ្រឿង, លោក Vladimir Zelensky បានបញ្ជាក់កាលពីដើមខែនេះថា យន្តហោះដំបូងដែលផលិតដោយអាមេរិក បានមកដល់ប្រទេសហើយ រួចក៏ដាក់ពង្រាយហើយដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តែងព្រមានថា មូលដ្ឋានណាមួយដែលទទួលយន្តហោះ F-16 របស់អ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់យោធារុស្ស៊ី ហើយវិមានក្រឹមឡាំងក៏ប្រកាសដែរថា ទោះអាមេរិក ជួយអាវុធប្រភេទណាទៅអ៊ុយក្រែនក៏ដោយ ក៏មិនអាចផ្លាស់ប្តូរស្ថានភាពជម្លោះបានដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ប្រកាសរើសកម្មករជីកលេណដ្ឋាននៅតំបន់សមរភូមិ ហ៊ានឲ្យប្រាក់ខែដល់ទៅ ៤ ០០០ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


