Connect with us

ព័ត៌មានអន្ដរជាតិ

ការ​បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ទាហាន​១៦​នាក់​នៅភាគខាងត្បូងយេម៉ែន

បានផុស

នៅ

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់ទាហានគាំទ្ររដ្ឋាភិបាលយេម៉ែន ១៦នាក់ និងរបួស១៨នាក់ទៀតនៅក្នុងប៉ុស្តិ៍យោធាមួយក្នុងខេត្ត Abyan ភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​Al Jazeera នៅថ្ងៃទី១៧ខែសីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Yemen Agency)


យោងតាមលោក Mohamed al-Naqib អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) បានឲ្យដឹងថា អ្នកវាយប្រហារបានបើកឡានចូលទៅក្នុងទីតាំងកងកម្លាំងសន្តិសុខនិងធ្វើការបំផ្ទុះនៅក្នុងស្រុក Mudiyah កាលពីថ្ងៃសុក្រ។ បើយោងតាមក្រុមស៊ើបការណ៍ SITE ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្រុមអាល់កៃដា(AQAP) បានអះអាងទទួលខុសត្រូវចំពោះប្រតិបត្តិការនេះ។

AQAP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ពីការច្របាច់បញ្ចូលគ្នានៃក្រុមអាល់កៃដារបស់យេម៉ែន និងក្រុមជីហាដ។ក្រុមនេះ បានរីកចម្រើន និងអភិវឌ្ឍនៅក្នុងភាពវឹកវរនៃសង្រ្គាមនៅក្នុងប្រទេសយេម៉ែននិងកំពុងធ្វើការវាយប្រហារនៅភាគខាងត្បូងប្រទេសយេម៉ែនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជារឿយៗសំដៅទៅលើកងកម្លាំងដែលមានទំនាក់ទំនងជាមួយ STC ដែលត្រូវបានគាំទ្រដោយប្រទេសអារ៉ាប់រួម។

(រូបភាព៖ Xinhua)

លើសពីនេះការប្រយុទ្ធគ្នាដែលបានក្លាយទៅជាជម្លោះអូសបន្លាយ ដោយក្រុម ហ៊ូធី បន្តគ្រប់គ្រងនៅក្នុងទីក្រុង Sanaa ក៏ជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសនេះផងដែរ។ក្រុមនេះបានបង្ហាញខ្លួនជាកងកម្លាំងប្រដាប់អាវុធផ្លូវការរបស់យេម៉ែន បាននិងកំពុងកំណត់គោលដៅដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហមនៅក្នុងយុទ្ធនាកាដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០០០ នាក់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម