ព័ត៌មានអន្ដរជាតិ
ទាហានមីយ៉ាន់ម៉ាប្រើ TikTok គំរាមសម្លាប់បាតុករមិនរើសមុខ
ទាហាននិងប៉ូលិសប្រដាប់អាវុធមីយ៉ាន់ម៉ា កំពុងប្រើប្រាស់ TikTok គំរាមសម្លាប់ដល់ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន។
ក្រុមសិទ្ធិឌីជីថលមីយ៉ាន់ម៉ា ICT នៃការអភិវឌ្ឍ (MIDO) បាននិយាយថា ខ្លួនបានរកឃើញវីដេអូគាំទ្រយោធាជាង ៨០០ ដែលគំរាមកំហែងក្រុមអ្នកតវ៉ា ខណៈដែលការបង្ក្រាបដ៏ឃោរឃៅនៅតែបន្តកើនឡើង បន្ទាប់ពីក្រុមបាតុករចំនួន ៣៨ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ។
នាយកប្រតិបត្តិ MIDO លោក Htaike Htaike Aung បាននិយាយថា ” វីដេអូរាប់រយមានទាហាននិងប៉ូលិសស្លៀកឯកសណ្ឋាន បាននិយាយគំរាមកំហែងដល់ក្រុមអ្នកតវ៉ា ” ។
វីដេអូមួយកាលពីចុងខែកុម្ភៈ បង្ហាញពីបុរសម្នាក់ជាសមាជិកកងទ័ព បានតម្រង់កាំភ្លើងទៅកាមេរ៉ា ហើយនិយាយទៅកាន់អ្នកតវ៉ាថា ” ខ្ញុំនឹងបាញ់ចំមុខអ្នក ហើយខ្ញុំកំពុងប្រើគ្រាប់កាំភ្លើងពិតៗ ខ្ញុំនឹងដើរល្បាតពេញមួយយប់នេះ រួចបាញ់សម្លាប់អ្នកដែលខ្ញុំឃើញ ប្រសិនបើអ្នកចង់ស្លាប់ ខ្ញុំនឹងបំពេញតាមការចង់បានរបស់អ្នក” ។
អ្នកនាំពាក្យកងទ័ពនិងរបបយោធាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កម្មវិធីនេះត្រូវបានដកគេចេញដោយសារតែវាចែករំលែកវីដេអូនិងមាតិកាដែលញុះញង់ឲ្យមានអំពើហិង្សាឬការនិយាយស្អប់ខ្ពើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖reuters
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


