ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅអាហ្វ្រិកខាងលិចធ្វើឲ្យមនុស្សជិត១លាននាក់ភៀសខ្លួន
ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះបានបង្កឱ្យមានទឹកជំនន់នៅបណ្តាប្រទេសអាហ្វ្រិកខាងលិចចំនួនបី រួមមាន ប្រទេសម៉ាលី នីហ្សេ និង នីហ្សេរីយ៉ា ដោយតម្រូវឱ្យជម្លៀសមនុស្សជិត១លាននាក់ចេញពីលំនៅឋានរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ africanews កាលពីថ្ងៃទី៨ខែកញ្ញានេះ។

អង្គការសង្គ្រោះកុមារ (Save the Children) បានជូនដំណឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនអំពីហានិភ័យនៃជំងឺអាសន្នរោគ ភាពអត់ឃ្លានបណ្ដាលមកពីទឹកជំនន់របំផ្លាញដំណាំ និងការរំខានដល់ការអប់រំ ដែលស្ថានភាពនេះជាបញ្ហាប្រឈមចំពោះកុមាររាប់សែននាក់ដែលឥឡូវនេះត្រូវបានផ្លាស់ទីលំនៅ ខណៈដែលពេលនេះមានភ្លៀងធ្លាក់ខ្លាំងបំផុតប្រចាំឆ្នាំនៅអាហ្រ្វិកខាងលិច។
ផលប៉ះពាល់ទាំងនោះមានដូចជាទឹកជំនន់រីករាលដាលបានប៉ះពាល់ដល់រដ្ឋចំនួន២៩ក្នុងចំណោមរដ្ឋចំនួន៣៦របស់ប្រទេសនីហ្សេរីយ៉ា ខណៈទឹកជំនន់នៅក្នុងខែឧសភាបានបំផ្លាញផ្ទះសម្បែង និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ លើសពីនេះភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានបរិមាណទឹកច្រើន និងហៀរលើទំនប់ និងការកើនឡើងកម្រិតទឹកនៃទន្លេធំជាងគេពីរគឺ នីហ្សេ និងបេនូ។
ចំណែកតំបន់នៅក្នុងប្រទេសម៉ាលីតំបន់ចំនួនបីនៅភាគខាងលិច និងភាគឦសានក៏ត្រូវបានវាយប្រហារដោយទឹកជំនន់ផងដែរ។ សរុបមកយ៉ាងហោចណាស់មនុស្សចំនួន ៤៦០ នាក់បានស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសទាំងបី។

អង្គការ Save the Children កំពុងបង្កើតគម្រោងឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះដោយទឹកជំនន់នៅក្នុងតំបន់ Segou ដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងប្រទេសម៉ាលី តាមរយៈកម្មវិធីសន្តិសុខស្បៀង ការផ្ទេរសាច់ប្រាក់ ការផ្តល់ទឹកស្អាត និងអនាម័យ និងសកម្មភាពការពារកុមារ ដោយមានកុមារចំនួន១៥៦៥៦ នាក់បានរងផលប៉ះពាល់ ដែលស្មើនឹង៥១ភាគរយនៃចំនួនកុមារដែលរងផលប៉ះពាល់សរុប។
ចំណែកនៅប្រទេសនីហ្សេរីយ៉ា អង្គការ Save the Children កំពុងឆ្លើយតបនៅក្នុងរដ្ឋ Adamawa ដោយចែកចាយពូក ភួយ និងសម្ភារៈអនាម័យ ដល់គ្រួសារដែលងាយរងគ្រោះដោយទឹកជំនន់ រួមទាំងកុមារ និងមនុស្សចាស់ផងដែរ។
ដើម្បីឆ្លើយតបជាសកលចំពោះវិបត្តិអាកាសធាតុ អង្គការ Save the Children បានអំពាវនាវឱ្យរដ្ឋាភិបាលជាតិនិងអន្តរជាតិព្យាយាមស្វែករកជំនួយបន្ថែមដើម្បីជួយដល់ប្រជាជនរាប់ម៉ឺននាក់ដែលកំពុងរងនូវផលប៉ះពាល់ និងធ្វើយ៉ាងណាចូលរួមកាត់បន្ថយនូវការបំពុលបរិស្ថានដែលជាកត្តាមួយដើម្បីកុំឲ្យមានការប្រែប្រួលអាកាសធាតុខ្លាំងពេក ខណៈបច្ចុប្បន្នបញ្ហាប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ទៅ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


