ព័ត៌មានអន្ដរជាតិ
ចិនបើកដៃឲ្យបរទេសវិនិយោគលើវិស័យឧស្សាហកម្មនិងសុខាភិបាល តែហាមទិញពេទ្យរដ្ឋ និងឱសថបុរាណ
ប្រទេសចិននឹងបើកឲ្យវិនិយោគគិនពីបរទេសវិនិយោគលើវិស័យផលិតកម្មរបស់ខ្លួនយ៉ាងពេញលេញ ហើយថែមទាំងអនុញ្ញាតឱ្យមានការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី៩ខែកញ្ញានេះ។

ទីក្រុងប៉េកាំងនឹងលុបការហាមប្រាមចុងក្រោយលើការវិនិយោគក្រៅប្រទេសក្នុងវិស័យផលិតកម្មដែលចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា និងកាត់បន្ថយការតម្រូវការបញ្ជីតាមតំបន់ដែលត្រូវបានដាក់កំហិតសម្រាប់អ្នកវិនិយោគបរទេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC) ដែលបានបង្ហោះនៅថ្ងៃទី៨ខែកញ្ញា។
NDRC បានឲ្យដឹងថា រដ្ឋាភិបាលបានសន្យាថា នឹងជំរុញឲ្យមានការពង្រីក និងការបើកទូលាយឧស្សាហកម្មសេវាកម្ម និងលើកទឹកចិត្តឱ្យមានលទ្ធភាពទទួលបានការវិនិយោគពីក្រៅប្រទេសនៅក្នុងវិស័យទាំងនោះ។ អាជ្ញាធរក៏កំពុងសិក្សាលើការកែសម្រួលគោលនយោបាយដែលមានសក្តានុពលជាងមុន ដោយផ្ដោតលើទិសដៅសំខាន់មួយគឺដើម្បីជំរុញការវិនិយោគបរទេសបន្ថែមទៀត។
លើសពីនេះ ប្រទេសចិនក៏បានប្រកាសនូវគោលនយោបាយមួយចំនួន ដើម្បីបើកទូលាយឲ្យមានការវិនិយោគពីបរទេសលើវិស័យសុខាភិបាលផងដែរ។
បើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មចិន ការវិនិយោគបរទេសនឹងត្រូវបានអនុញ្ញាតដូចជា ការចូលរួមក្នុងការអភិវឌ្ឍន៍ និងការអនុវត្តបច្ចេកវិទ្យាដែលគ្របដណ្តប់លើសិក្សាពីកោសិកា ការវិភាគហ្សែន និងការព្យាបាលនៅក្នុងតំបន់ពាណិជ្ជកម្មធំៗរបស់ប្រទេសនេះដូចជា នៅទីក្រុងប៉េកាំង សៀងហៃ ក្វាងទុង និងហៃណាន។ ផលិតផលទាំងអស់ដែលត្រូវបានចុះបញ្ជីក្នុងទីផ្សារ និងត្រូវបានអនុម័តជាផលិត អាចប្រើប្រាស់បានទូទាំងប្រទេស។

ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏នឹងអនុញ្ញាតឱ្យបង្កើតមន្ទីរពេទ្យដែលគ្រប់គ្រងដោយបរទេសទាំងស្រុងនៅក្នុងទីក្រុងប៉េកាំង ធានជីន សៀងហៃ ណានជីង ស៊ូចូវ ហ្វូចូវ ក្វាងចូវ សិនជិន និងកោះហៃណានថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ការទិញយកមន្ទីរពេទ្យរដ្ឋ និងឱសថស្ថានបុរាណចិននៅតែមិនត្រូវបានអនុញ្ញាតនោះទេ។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសមួយនៅអាស៊ីបូព៌ា ដែលមានចំនួនប្រជាជនលើសពី ១,៤ពាន់លាននាក់ ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងដល់កំពូលក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗបំផុត និងមានឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ តាមរយៈការរីកចម្រើនវិស័យផលិតកម្មឧស្សាហកម្ម និងការនាំចេញផលិតផល៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


