ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាល្លឺម៉ង់ម្នាក់អស់តំណែងនៅសភា ព្រោះតែលក់ម៉ាស់
សមាជិកសភាម្នាក់របស់គណបក្សលោកស្រីអធិការបតី អង់ហ្គេឡា ម៊ែរគែល បានលាលែងពីសមាជិកសភាភ្លាមៗជុំវិញរឿងអាស្រូវលក់ម៉ាស់កំឡុងពេលការផ្ទុះជំងឺកូវិដ-១៩នៅប្រទេសអាល្លឺម៉ង់។
លោក Nikolas Löbel បានប្រកាសថា លោកនឹងចាកចេញពីគណបក្ស CDU បន្ទាប់ពីលេចព័ត៌មានថា ក្រុមហ៊ុនរបស់លោករកប្រាក់បានប្រមាណ៣០ម៉ឺនដុល្លារអាមេរិកពីការលក់ម៉ាស់។

ដើមឡើយ លោកគ្រោងនឹងបន្តនៅជាសមាជិកសភា ប៉ុន្តែកាលពីថ្ងៃចន្ទ លោកបានប្រកាសថា លោកនឹងលាឈប់ពីសមាជិកសភាភ្លាមតែម្តង។
សមាជិកសភាម្នាក់ទៀតក៏កំពុងរងសម្ពាធនឹងបញ្ហាស្រដៀងគ្នានេះដែរ។
ព័ត៌មានបានលេចចេញឡើងមួយសប្តាហ៍ មុនការបោះឆ្នោតតំបន់នៅរដ្ឋអាល្លឺម៉ង់ចំនួន២រាប់បញ្ចូលទាំងមណ្ឌល Baden-Württemberg របស់ Löbel មួយដែរ។ នៅពេលព័ត៌មាននៃការលក់ដូរបានកើតឡើងកាលពីសប្តាហ៍មុន លោក Löbel បាននិយាយថា លោកនឹងនៅតែបន្តធ្វើជាសមាជិកសភារហូតដល់ការបោះឆ្នោតនៅខែកញ្ញា។
ទោះបីជាយ៉ាងណា ភ្លាមៗនោះ លោកទទួលបានការហៅទូរសព្ទចូលពីអ្នកនយោបាយជាន់ខ្ពស់រាប់ទាំងមេដឹកនាំមកពីគណបក្ស CDU និងគណបក្សសម្ព័ន្ធភាព CSU ឲ្យលោកលាលែងពីសមាជិកសភា។

លោក Löbel អាយុ៣៤ឆ្នាំបានប្រកាសនៅថ្ងៃចន្ទថា ៖«ដើម្បីជៀសវាសផលប៉ះពាល់ដល់គណបក្ស ខ្ញុំនឹងលាលែងពីសមាជិកសភាពដោយមានសប្រសិទ្ធភាពចាប់ពីពេលនេះតែម្តង»។
សមាជិកសភាម្នាក់ទៀតដែលជាប់ព័ន្ធនឹងរឿងអាស្រូវស្រដៀងគ្នានេះពីការលក់ម៉ាស់ គឺលោក Georg Nüsslein មកពីគណបក្ស CSU ក៏បានប្រកាសដែរថា លោកនឹងចាកចេញពីគណបក្ស ហើយក៏កំពុងប្រឈមនឹងសម្ពាធចាកចេញពីសមាជិកសភាដែរ។
រឿងចម្រូងចម្រាសបានកើតមានឡើងនៅក្នុងឆ្នាំសំខាន់គឺការបោះឆ្នោតសម្រាប់គណបក្ស CDU ដែលការបោះឆ្នោតជ្រើសរើសសមាជិកសភាគ្រោងធ្វើនៅខែកញ្ញាខាងមុខ ហើយលោកស្រីអធិការបតី អង់ហ្គេឡា ម៊ែរគែល គ្រោងនឹងចុះចេញពីអំណាច បន្ទាប់ពីកាន់កាប់អស់រយៈពេលជាង១៥ឆ្នាំ។
ទោះបីជាយ៉ាងណា ការស្ទង់មតិមួយដែលធ្វើឡើងដោយកាសែត Bild កាលពីសប្តាហ៍កន្លងទៅរកឃើញថា ការគាំទ្រសម្រាប់គណបក្ស CDU/CSDU បានធ្លាក់ចុះដល់៣២% ដែលជាតួលេខទាបបំផុត ដោយសារកូវិដ-១៩បានវាយប្រហារប្រទេសអាល្លឺម៉ង់កាលពីឆ្នាំមុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


