Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសវៀតណាម ផាកពិន័យបុរសម្នាក់ ឆ្លៀតឱកាសកេងប្រាក់ពី IShowSpeed ​​

បានផុស

នៅ

បុរសម្នាក់នៅទីក្រុងហូជីមិញត្រូវបានពិន័យជាប្រាក់ចំនួន ១០លានដុង (៤១០ ដុល្លារអាមេរិក) បន្ទាប់ពីបានកេងប្រាក់លើអ្នកចាក់ផ្សាយដ៏ល្បីល្បាញលើពិភពលោក IShowSpeed ​​សម្រាប់ការជួលឧបករណ៍ ឬស្គីអេឡិចត្រូនិច Hoverboard នៅលើផ្លូវដើរ Nguyen Hue ដែលបង្កឲ្យមានការខឹងសម្បារពីអ្នកទស្សនា។

នគរបាល​ខណ្ឌ​ទី​១ កាលពី​ថ្ងៃអាទិត្យ​បាន​ផាកពិន័យ​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​ ពីបទ​ប្រើប្រាស់​ដងផ្លូវ​និង​ចិញ្ចើមផ្លូវ​ដោយ​ខុសច្បាប់​ ដើម្បី​ជួលស្គី​អេឡិចត្រូនិច និង​លក់​ទំនិញ​គ្មាន​ប្រភពច្បាស់លាស់​ស្របតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​រដ្ឋាភិបាល​។

បុរសនោះបានទទួលការផាកពិន័យ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា គិតប្រាក់លើ Infuencer ជនជាតិអាមេរិកដ៏ល្បីល្បាញដែលមានអ្នកតាមដានជិត ៣០ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នូវចំនួន ១លានដុង (៤០,៧៤ ដុល្លារ) សម្រាប់ការជួលស្គី​អេឡិចត្រូនិច hoverboard រយៈពេល៥នាទីនៅលើដងផ្លូវ Nguyen Hue មួយថ្ងៃមុន។

តាមរយៈអ្នកបកប្រែ អ្នកស្ទ្រីមបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការជួល hoverboard ពីអ្នកជួល។ អ្នក​ជួលលើក​ដំបូង​បានប្រាប់តម្លៃ​១០០​ដុល្លារដល់គាត់។ ទោះបីជាមានការស្ទាក់ស្ទើរក៏ដោយ ក៏ IShowSpeed ​​នៅតែប្រគល់ប្រាក់ចំនួន១លានដុង ហើយជិះស្គី hoverboard ប្រហែល ៥នាទី។

ហេតុការណ៍នេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍ YouTube របស់គាត់ដែលមានអ្នកទស្សនាជិត ១៧០,០០០ នៅពេលនោះ។ អ្នកទស្សនាជាច្រើនបានបញ្ចេញមតិថា តម្លៃជួលគឺខ្ពស់ហួសហេតុ ដោយកត់សម្គាល់ថា ការជួល hoverboard ជាធម្មតាមានតម្លៃត្រឹមតែ ៥០,០០០ ដុង (២ ដុល្លារ) សម្រាប់រយៈពេល ១៥ នាទី​ ។ ​ករណី​មួយនេះផងដែរ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម ប៉ូលិស​មូលដ្ឋាន​បាន​កោះ​ហៅ​បុរស​នោះ​មក​សាកសួរ។

ក្នុងអំឡុងពេលស៊ើបអង្កេត បុរសនោះបានសារភាពថា ជាធម្មតា គាត់បាននាំយកស្គី​អេឡិចត្រូនិច hoverboards ចំនួនបី ទៅកាន់ផ្លូវថ្មើរជើង Nguyen Hue សម្រាប់ជួល ហើយជួលក្នុងតម្លៃ ១០០ ដុល្លារក្នុងមួយម៉ោងទៅឲ្យជនបរទេស។

រូបភាព​ពី​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​ដែល​បាន​បង្ហោះ​នៅ​លើ​ប៉ុស្តិ៍ YouTube របស់​អ្នក​ចាក់​ផ្សាយ IShowSpeed ​​បាន​បង់​ប្រាក់​ឲ្យបុរស​ម្នាក់ (ឆ្វេងដៃ) កាលពី​ថ្ងៃទី ១៤ ខែ​កញ្ញា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Le Nguyen Viet Nam អនុប្រធាន Ben Nghe Ward ក្នុងតំបន់១ បាននិយាយថា នៅព្រឹកថ្ងៃអាទិត្យ អ្នកតំណាងម្នាក់ បានអមដំណើរបុរសដែលកេញចំណេញទៅកាន់សណ្ឋាគារដែល IShowSpeed ​​ស្នាក់នៅ ដើម្បីប្រគល់ប្រាក់ទៅឲ្យលោកវិញ។​ លោក Nam បាន​និយាយ​ថា​៖ «​ IShowSpeed ​​បាន​ទទួល​យក​ការ​សុំទោស​ដោយ​បញ្ជាក់​ថា ​ឧប្បត្តិហេតុ​មិន​បាន​ប៉ះពាល់​ដល់​គាត់​ផ្ទាល់​ទេ​»។

គួរបញ្ចាក់ថា IShowSpeed ​​មាន​ឈ្មោះ​ពិត​ថា Darren Watkins Jr. គឺជា​អ្នក​ផ្សាយ​វីដេអូ​អាយុ ១៩ ឆ្នាំ ​គេ​ស្គាល់​ដោយ​សារ​ការ​បង្ហោះ​វីដេអូ​អំពី​ជីវិតផ្ទាល់ខ្លួន និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ល្បី​ៗ​លើ​ពិភពលោក។ លោក​បាន​មក​ដល់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ដើម្បី​ទេសចរណ៍ និង​ចូលរួម​ព្រឹត្តិការណ៍​សារព័ត៌មាន។ ដោយឡែក កាលពីម្សិលមិញ បុរសស្បែកខ្មៅរូបនេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធី Gumball 3000 នៅឯខេត្តសៀមរាប​ ដោយមានវត្តមាន Infuencer ល្បីៗអមដំណើរមកជាមួយផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ស្រ្តីតៃវ៉ាន់ម្នាក់ ចោទហាងលក់នំពារថា ដាក់សត្វកន្លាត ឥលូវត្រូវគេប្ដឹងបកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម