ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃឧទ្យានជាតិប្រេស៊ីលបង្កជាផ្សែងគ្របដណ្តប់ពេញរដ្ឋធានី ខណៈគ្មានភ្លៀងជិត៥ខែ
ក្រុមអ្នកពន្លត់អគ្គីភ័យប្រេស៊ីលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងឆ្នាំនេះនៅក្នុងឧទ្យានជាតិមួយ ខាងក្រៅរដ្ឋធានី Brasilia ខណៈដែលទីក្រុងនេះគ្មានភ្លៀងធ្លាក់ររយៈពេល១៤៥ថ្ងៃមកហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១៧ខែកញ្ញានេះ។

ក្រុមអ្នកពន្លត់អគ្គីភ័យកាលពីថ្ងៃចន្ទបានព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅដែលរាលដាលតាមឧទ្យានជាតិមួយក្នុងប្រទេសប្រេស៊ីលដែលធ្វើឲ្យទីក្រុង Brasilia កំពុងគ្របដណ្តប់ទៅដោយផ្សែង។ វាជាភ្លើងឆេះព្រៃចុងក្រោយបង្អស់នៅក្នុងប្រទេសនេះ ចំពេលដែលប្រទេសនេះកំពុងជួបប្រទះគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។
អ្នកពន្លត់អគ្គីភ័យជាង៤៩០នាក់ រួមទាំងយន្តហោះបីគ្រឿងកំពុងប្រើប្រាស់ទឹកដើម្បីពន្លត់ភ្លើង ហើយឧទ្ធម្ភាគចក្រមួយកំពុងជួយតាមដានតំបន់ដែលរងការឆាបឆេះលើផ្ទៃដី ២០០០ ហិចតាក្នុងតំបន់អភិរក្សនៃឧទ្យានជាតិ Brasilia ។ បើយោងតាមទីភ្នាក់ងាររដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យាន ICMBio បានឱ្យដឹងថា មានរណ្តៅភ្លើងសំខាន់ៗចំនួន ៤ ដែលប្រមូលផ្តុំនៅក្នុងតំបន់ភាគខាងកើតនៃឧទ្យាននេះ និងកំពុងរីករាលដាលយ៉ាងឆាប់រហ័សដោយសារតែល្បឿនខ្យល់ សំណើមទាប និអាកាសធាតុក្តៅខ្លាំង។
ជាមួយគ្នានេះ ប៉ូលិសក៏កំពុងស៊ើបអង្កេតលើករណីនេះ ខណៈដែលភ្លើងនេះទំនងជាបង្កឡើងដោយសកម្មភាពរបស់មនុស្ស ទោះយ៉ាងណារហូតមកដល់ពេលនេះមិនមានរបាយការណ៍អំពីមនុស្សនិងសត្វដែលរងរបួស ឬត្រូវបានជួយសង្គ្រោះនោះទេ។


គួរបញ្ជាក់ថាប្រទេសប្រេស៊ីលត្រូវបានហ៊ុំព័ទ្ធដោយផ្សែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលភ្លើងឆេះព្រៃនៅព្រៃអាម៉ាហ្សូន តំបន់ Cerrado savanna និងតំបន់ដីសើម Pantanal ហើយភ្លើងឆេះព្រៃដែលបង្កដោយមនុស្សដែលមិនអាចគ្រប់គ្រងបានបានបំផ្លាញតំបន់អភិរក្ស និងបញ្ចេញផ្សែងហុយពេញផ្ទៃមេឃ ដែលបណ្តាលឱ្យគុណភាពខ្យល់ធ្លាក់ចុះ។
លើសពីនេះប្រទេសនេះក៏កំពុងប្រយុទ្ធនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនមិនធ្លាប់មានក្នុងរយៈពេលជាងប្រាំពីរទស្សវត្សមកនេះ ដោយ ៥៩ភាគរយ នៃប្រទេសរងផលប៉ះពាល់។ អ្នកវិទ្យាសាស្ត្របានព្រមាន ការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងជាចម្បងដោយការដុតឥន្ធនៈហ្វូស៊ីល ដូចជាប្រេង ឧស្ម័ន និងធ្យូងថ្ម ធ្វើឱ្យអាកាសធាតុកាន់តែក្តៅគគុក ដែលផ្តល់លក្ខខណ្ឌអំណោយផលដល់ភ្លើងឆេះព្រៃ និងទឹកជំនន់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


