Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេះភ្នំនៅវៀតណាម បង្ខំឲ្យជម្លៀសមនុស្សជាបន្ទាន់

បានផុស

នៅ

នៅឃុំ Dac Pre នៃស្រុក Nam Giang ក្នុងខេត្ត Quảng Nam ប្រទេសវៀតណាម, មនុស្ស១១គ្រួសារ ត្រូវជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់ទាំងយប់ ដោយសារតែភ្នំជិតនោះ ប្រេះហើយបង្កហានិភ័យខ្ពស់នៃបាក់ដីនិងថ្ម។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃសុក្រទី២០ខែកញ្ញឆ្នាំ២០២៤, ការប្រេះភ្នំនេះគឺបណ្តាលមកពីឥទ្ធិពលព្យុះជាបន្តបន្ទាប់ ដែលបង្កភ្លៀងធ្លាក់ឥតឈប់និងទឹកហូរខ្លាំងច្រោះដី នារយៈពេលប៉ុន្មានថ្ងៃមកនេះ។

លោក Bhat Chau លេខាបក្សឃុំ Dac Pre បានប្រាប់អ្នកសារព័ត៌មានថា ដោយសារព្យុះ ភ្នំនោះប្រេះប្រវែង១២០ម៉ែត្រ និងទទឹងជិតមួយម៉ែត្រ ជាមួយជម្រៅ១ទៅ៥ម៉ែត្រ។ ដូច្នេះ វាអាចបណ្តាលឲ្យមានគ្រោះមហន្តរាយបាក់ដីគ្រប់ពេលវេលា។

(រូបថត៖ VN Express)

ចំណែកនៅឯស្រុក Nam Tra My ដែលមានចម្ងាយពីឃុំ Dac Pre ប្រមាណ២០០គីឡូម៉ែត្រឯណោះវិញ, បំណាក់ដី បានកប់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ប៉ុន្តែជាសំណាងល្អដែរ ដែលមនុស្ស១៦៤នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាមុន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសវៀតណាម មិនទាន់ធូរស្រាលពីការវាយប្រហារដោយព្យុះទេ ថ្វីត្បិតតែព្យុះយ៉ាកជី បានកន្លងផុតទៅបាត់ក៏ពិតមែន ប៉ុន្តែព្យុះថ្មីឈ្មោះ ស៊ូលីក ក៏បានចូលមកដល់ទៀត។

ចំពោះជនរងគ្រោះដោយព្យុះយ៉ាកជី, យោងតាមតួលេខផ្លូវការគិតត្រឹមរសៀលថ្ងៃពុធទី១៨ខែកញ្ញា, មនុស្សស្លាប់បានកើនដល់២៩៨នាក់ ខណៈជិត ២ ០០០នាក់រងរបួសនិង ៣៥នាក់បាត់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ត្រៀមខ្លួននិងផ្អាកជើងហោះហើរ ខណៈព្យុះថ្មី នឹងវាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម