ព័ត៌មានអន្ដរជាតិ
មេដឹកនាំថ្មីរបស់វៀតណាម ត្រៀមជួបប្រធានាធិបតីអាមេរិកក្នុងសប្ដាហ៍នេះ
នៅថ្ងៃពុធថ្ងៃទី២៥ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថានឹងជួបជាមួយលោក To Lam ដែលជាប្រធានាធិបតីវៀតណាម និងជាប្រធានបក្សកុម្មុយនិស្តដែលទើបឡើងកាន់តំណែងថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣ខែកញ្ញា។

បើតាមប្រភពរបស់ Reuters ជំនួបនេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
សេតវិមានមិនមានការអត្ថាធិប្បាយភ្លាមៗពាក់ព័ន្ធនឹងជំនួបរវាងមេដឹកនាំទាំង២នោះទេ។ ចំណែកឯអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមក៏មិនបានប្រាប់ថាតើលោក Lam នឹងជួបជាមួយលោក Biden អំឡុងពេលធ្វើដំណើរឬក៏យ៉ាងណានោះឡើយ។
លោក Biden បានខ្នះខ្នែងក្នុងការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសវៀតណាម ក្នុងគោលបំណងដើម្បីទប់ទល់ជាមួយប្រទេសរុស្ស៊ី និងចិន។
កាលពីខែកញ្ញាឆ្នាំមុន លោក Biden បានទៅបំពេញទស្សនកិច្ចនៅវៀតណាម និងបានធានានូវកិច្ចព្រមព្រៀងស្តីពីឧបករណ៍ semiconductor និងវិស័យរ៉ែ ព្រមទាំងការធ្វើឲ្យប្រសើរឡើងនៃចំណងការទូតខ្ពស់បំផុតជាមួយទីក្រុងហាណូយ ដូចដែលវៀតណាមបានធ្វើជាមួយប្រទេសចិន និងរុស្ស៊ីអ៊ីចឹងដែរ។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីទទួលតំណែងជាប្រធានបក្សកុម្មុយនិស្តកាលពីដើមខែសីហា លោក Lam នឹងឡើងថ្លែងសន្ទរកថាជាលើកដំបូងនៅឯព្រឹត្តិការណ៍របស់អង្គការសហប្រជាជាតិ និងជួបជាមួយអ្នកតំណាងមកពីសាជីវកម្មអាមេរិកជាច្រើនរួមទាំងក្រុមហ៊ុន Alphabet របស់ Google និងក្រុមហ៊ុន Meta ជាដើម។
នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Lam ក៏នឹងឆៀងចូលទៅក្នុងប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តកុម្មុយនិស្តយូរអង្វែងរបស់វៀតណាមផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


