ព័ត៌មានអន្ដរជាតិ
ផ្អើល! ជម្លៀសមនុស្សរាប់រយនាក់ទាំងយប់នៅគួឡាលំពូដោយសារហេតុការឆេះក្នុងផ្សារទំនើប
អាជ្ញាធរម៉ាឡេស៊ីបានជម្លៀសមនុស្សរាប់រយនាក់ពីផ្សារទំនើប Suria KLCC ដ៏ធំរបស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៩ខែកញ្ញា បន្ទាប់ពីមានសំឡេងរោទិ៍ប្រកាសអាសន្នក្រោយឃើញភ្លើងឆាបឆេះនៅម៉ោងជាង៨យប់។ យោងការផ្សាយរបស់សារព័ត៌មាន The Straitis Times ដែលយោងបន្តពីការបង្ហោះនៅលើបណ្តាញសង្គម។

នៅក្នុងការបង្ហោះជាបន្តបន្ទាប់ អ្នកប្រើប្រាស់បណ្តាញសង្គម X @ryanwen_hui បានសរសេរថា មានភ្លើងឆេះនៅក្នុងតំបន់លក់ម្ហូបអាហារក្នុងផ្សារទំនើប ដែលជាប់នឹងអគារភ្លោះ Petronas ដែលជានិមិត្តរូបរបស់ទីក្រុងគួឡាលំពូប្រទេសម៉ាឡេស៊ី។
«ចំណតម៉ូត១កន្លែងមានផ្សែងហុយពេញ។ ឥឡូវនេះ គ្រប់គ្នាកំពុងត្រូវបានជម្លៀសចេញពី KLCC។ ចំណតរថយន្ត និងច្រកចូលផ្សារទំនើបត្រូវបានបិទ ដោយបានសរសេរបន្ថែមថា មានរថយន្តពន្លត់អគ្គីភ័យយ៉ាងហោចណាស់បីគ្រឿងនៅកន្លែងកើតហេតុ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះទីក្រុងគូឡាឡាំពួ បាននិយាយថា ពួកគេបានមកដល់កន្លែងកើតហេតុនៅម៉ោង ៨ និង១២នាទីយប់។
អ្នកនាំពាក្យម្នាក់បាននិយាយថា៖«ក្រុមឆ្លើយតបបានឃើញផ្សែងក្រាស់នៅជាន់ទី៣ហើយស្វែងរកប្រភព។ មូលហេតុត្រូវបានរកឃើញនៅក្នុងជណ្តើរសង្គ្រោះបន្ទាន់ ដែលប្រអប់កំពុងឆេះនៅក្នុងធុងសំរាម»។
ភ្លើងត្រូវបានពន្លត់នៅម៉ោង ៨ និង៤៥នាទីយប់។ គ្មាននរណាម្នាក់រងរបួសទេ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


