ព័ត៌មានអន្ដរជាតិ
ប៉ូលិសតាមប្រមាញ់ជនដៃដល់បាញ់សម្លាប់មនុស្ស ១៨នាក់នៅអាហ្វ្រិកខាងត្បូង
មនុស្សចំនួន១៨នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅក្នុងទីក្រុងដាច់ស្រយាលមួយនៅអាហ្វ្រិកខាងត្បូង ខណៈប៉ូលិសកំពុងតាមប្រមាញ់ជនដៃដល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣០ខែកញ្ញានេះ។

យោងតាមប៉ូលិសបានឲ្យដឹងថា ផ្ទះពីរនៅលើផ្លូវតែមួយក្នុងទីប្រជុំជន Lusikisiki ភាគខាងកើត Cape ត្រូវបានរងការបាញ់ប្រហារដោយស្ត្រី១២នាក់ និងបុរសម្នាក់បានស្លាប់នៅក្នុងទីតាំងទីមួយ ហើយស្ត្រី៣នាក់និងបុរសម្នាក់នៅទីតាំងទីពីរ ខណៈជនរងគ្រោះទី១៨ បានស្លាប់នៅក្នុងមន្ទីរពេទ្យ។
ប៉ូលិសមិនទាន់បានកំណត់មូលហេតុពិតប្រាកដនៃការបាញ់ប្រហារនេះនៅឡើយទេ ដោយក្រៅពីការស្លាប់របស់មនុស្សទី ១៨ មិនមានការវិវត្តថ្មីផ្សេងទៀតទេ រហូតមកដល់ពេលនេះនិងមិនមានការចាប់ខ្លួនទេ។
ប្រព័ន្ធផ្សព្វផ្សាយអាហ្រ្វិកខាងត្បូង បានរាយការណ៍ថា ជនរងគ្រោះជួបជុំគ្នានៅផ្ទះដើម្បីរៀបចំពិធីកាន់ទុក្ខតាមប្រពៃណីចំពោះម្តាយនិងកូនស្រីដែលត្រូវបានសម្លាប់កាលពីមួយឆ្នាំមុន។ ពួកគេបានខ្ចប់ទំនិញ និងអំណោយ រួមទាំងរៀបចំគ្រឿងសង្ហារឹម។
ពេលដែលមានការបាញ់ប្រហារបានកើតឡើងកាលពីយប់ថ្ងៃសុក្រមានមនុស្សសរុបចំនួន១៩នាក់បានដេកនៅក្នុងផ្ទះពីរនៅក្នុងទីធ្លាតែមួយ។ អ្នកនៅរស់រានមានជីវិតចំនួន៦នាក់នៅផ្ទះនោះក្នុងនោះមានស្ត្រី ៤ នាក់ បុរសម្នាក់ និងកូនអាយុ ២ខែ ក្មេងនោះមិនមានរបួសទេ ប៉ុន្តែត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីត្រួតពិនិត្យ។

បន្ទាប់ពីកាតបាញ់ប្រហារដ៏សាហាវនេះ ក្រុមអ្នកស៊ើបអង្កេត និងអ្នកជំនាញផ្នែកកោសល្យវិច្ច័យ រួមទាំងអ្នកគ្រប់គ្រងកន្លែងកើតហេតុឧក្រិដ្ឋកម្មមកពីទីក្រុង Pretoria ត្រូវបានគេដាក់ពង្រាយ ដើម្បីបំបែកភស្តុតាងទាំងអស់រួមគ្នាក្នុងគោលបំណងដើម្បីចាប់ខ្លួនឧក្រិដ្ឋជនឃោរឃៅទាំងនេះ ខណៈដែលការសន្និដ្ឋានដំបូងជនដែដល់ទំនងជាស្គាល់គ្រួសារជនរងគ្រោះនេះ។
អាហ្រ្វិកខាងត្បូងមានអត្រាឃាតកម្មខ្ពស់បំផុតមួយនៅក្នុងពិភពលោក នេះបើយោងតាមតួលេខចុងក្រោយពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម។ ក្នុងនោះមានឃាតកម្មច្រើនជាង ២៧០០០ ករណីក្នុងឆ្នាំ ២០២២ ដែលស្មើនឹង៤៥នាក់ក្នុង ១០ម៉ឺននាក់ក្នុងចំណោមប្រជាជនជិត ៦០ លាននាក់បើប្រៀបធៀបអត្រារបស់សហរដ្ឋអាមេរិកគឺ៦នាក់ក្នុង១០ម៉ឺននាក់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


