ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រកាសដោះលែងអ្នកទោសជិត ៣៨០០នាក់
រដ្ឋាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃទី៣០ខែកញ្ញាថា អ្នកទោសជិត ៣៨០០នាក់ រួមទាំងអ្នកទោសបរទេសផងដែរ នឹងត្រូវបានដោះលែងឲ្យមានសេរីភាពមុនកាលកំណត់ទោស នៅថ្ងៃអង្គារទី១ខែតុលា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកទោសចំនួន ៣ ៧៦៥នាក់ នឹងត្រូវបានដោះលែង រួមទាំងជនបរទេសប្រហែល ២០នាក់មកពីប្រទេសកម្ពុជា ចិន អ៊ីស្លង់ ឥណ្ឌា ឡាវ អាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។ កាលពីខែសីហា អាជ្ញាធរ ធ្លាប់បានប្រកាសថា ជនបរទេសប្រហែល ៦៤៣នាក់កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសវៀតណាម។
យ៉ាងណាមិញ អ្នកដែលត្រូវបានកាត់ទោសពីបទ «ប៉ុនប៉ងផ្តួលរំលំ» រដ្ឋាភិបាលកុម្មុយនិស្ត ឬ «អំពើភេរវកម្ម» មិនមានសិទ្ធិទទួលបានការដោះលែងនោះទេ។
សូមបញ្ជាក់ថា ប្រទេសវៀតណាម បានប្រកាសការលើកលែងទោសពិសេសចំនួន៩លើក ចាប់តាំងពីឆ្នាំ២០០៩ ដោយបានដោះលែងអ្នកទោសជាង ៩២ ០០០នាក់ ប៉ុន្តែជារឿយៗមិនមានការលើកលែងទោសសម្រាប់សកម្មជននយោបាយឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា នៅវៀតណាម មានអ្នកទោសនយោបាយជាង ១៦០នាក់ដែលកំពុងជាប់ឃុំខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង