ព័ត៌មានអន្ដរជាតិ
ដៃទន្លេអាម៉ាហ្សូន រីងស្ងួតអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល ១២២ឆ្នាំ
ស្របពេលប្រទេសជាច្រើននៅលើពិភពលោកកំពុងជួបគ្រោះទឹកជំនន់ ប៉ុន្តែបើងាកទៅមើលតំបន់អាមេរិកឡាទីនឯណោះវិញ ដៃទន្លេអាម៉ាហ្សូន កំពុងជួបគ្រោះរាំងស្ងួតដោយទឹកស្ទឹង Negro បានធ្លាក់ចុះដល់កម្រិតទាបដ៏អាក្រក់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេល១២២ឆ្នាំ។

តាមការចុះផ្សាយរបស់សារព័ត៌មាន AP ដោយដកស្រង់ប្រភពពីភ្នាក់ងារភូមិសាស្រ្តប្រេស៊ីល នៅថ្ងៃសៅរ៍ទី៥ខែតុលាឆ្នាំ២០២៤, កម្ពស់ទឹកស្ទឹង Negro នៅកំពង់ផែ Manaus បានធ្លាក់ចុះដល់ ១២.៦៦ម៉ែត្រ បើធៀបទៅនឹងកម្រិតធម្មតាប្រហែល ២១ម៉ែត្រ។

មិនត្រឹមប៉ុណ្ណឹង បើតាមការព្យាករ ស្ទឹងនេះនឹងបន្តរីងទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារតែមិនសូវមានភ្លៀងធ្លាក់នៅតំបន់អាងទឹកខាងលើ។

ច្បាស់ណាស់ គ្រោះរាំងស្ងួតបែបនេះ នឹងបង្កជាផលលំបាកហើយប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង អ្នកនាង Gracita Barbosa អាយុ២៨ឆ្នាំ ដែលធ្វើការជាអ្នកគិតលុយនៅហាងបណ្តែតទឹកមួយនៅស្ទឹង Negro បានសម្រេចចិត្តឈប់ធ្វើការ ព្រោះលែងមានទូកចូលទីនោះទៀតហើយ ដោយសារតែកម្រិតទឹកទាបពេក។

សូមបញ្ជាក់ថា រាល់ដង កម្រិតទឹកទន្លេ អាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល តែងតែហក់ឡើងនៅរដូវវស្សា ហើយស្រកវិញនៅរដូវប្រាំង ប៉ុន្តែរាំងស្ងួតដ៏ធ្ងន់ធ្ងរក្នុងឆ្នាំនេះ គឺអាក្រក់ខ្លាំងបំផុត។ មិនមែនតែស្ទឹង Negro ទេ ដៃទន្លេអាម៉ាហ្សូនសំខាន់ៗផ្សេងទៀត រួមទាំងស្ទឹង Madeira ក៏កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទន្លេអាម៉ាហ្សូនកំពុងជួបប្រទះគ្រោះរាំងស្ងួតខ្លាំងបំផុតក្នុងកំណត់ត្រា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


