ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា៖ អ៊ីស្រាអែល គឺជាដុំសាច់មហារីក ដែលត្រូវតែកម្ចាត់ចោល
ក្រុមហេសបូឡាបានប្រកាសនៅថ្ងៃចន្ទទី៧ខែតុលាឆ្នាំ២០២៤ថា ប្រទេសអ៊ីស្រាអែល គឺដុំសាច់មហារីក ដែលត្រូវតែកម្ចាត់ចោល។

ជាមួយនឹងសេចក្តីប្រកាសនោះ ចលនាសកម្មប្រយុទ្ធលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ ថែមទាំងប្តេជ្ញាបន្តប្រយុទ្ធជាមួយអ៊ីស្រាអែលដល់ទីបញ្ចប់ ទោះប្រើមធ្យោបាយអ្វីឬចំណាយអស់ប៉ុន្មានក៏ដោយ។
ក្នុងសេចក្តីប្រកាសរម្លឹកខួបមួយឆ្នាំនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស, ចលនាសកម្មប្រយុទ្ធលីបង់អះអាងថា «ក្រុមហេសបូឡានិងប្រជាជនលីបង់ ទទួលខុសត្រូវគ្រប់យ៉ាងសម្រាប់ការសម្រេចចិត្តលូកដៃចូលជួយតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៣។ យ៉ាងណាក៏ដោយ យើងមានទំនុកចិត្តលើការតស៊ូរបស់យើង ប្រឆាំងការឈ្លានពានរបស់អ៊ីស្រាអែល។ ប្រទេសនេះជាដុំសាច់មហារីក ដែលត្រូវតែកម្ចាត់ចោល មិនថាត្រូវប្រើពេលយូរប៉ុនណានោះទេ»។

សេចក្តីប្រកាសនេះកើតឡើងនៅថ្ងៃតែមួយដែលកងកម្លាំងការពារអ៊ីស្រាអែល បញ្ជាក់ថា រ៉ុកកែត៣៥គ្រាប់បាញ់ចេញពីលីបង់ បានវាយប្រហារភាគខាងជើងប្រទេស ប៉ុន្តែមិនបង្កការខូចខាតធំធេងទេ ព្រោះរ៉ុកកែតមួយចំនួន ត្រូវស្ទាក់ចាប់បាន។
សូមជម្រាបថា ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក ក្រុមហេសបូឡានិងអ៊ីស្រាអែល បានបាញ់គ្នាឆ្លងដែនសឹងរាល់ថ្ងៃ ដោយចលនាសកម្មប្រយុទ្ធលីបង់អះអាងថា ជាការគាំទ្រដល់ក្រុមហាម៉ាស នៅជ្រោយហ្គាហ្សា។

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំនេះ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ទៅលើក្រុមហេសបូឡា ហើយកាលពីសប្តាហ៍មុន ក៏វាយលុកនៅភាគខាងត្បូងប្រទេសលីបង់ទៀត ដោយការប្រយុទ្ធគ្នានេះបានសម្លាប់មនុស្សជាង ១ ៤០០នាក់នៅក្នុងប្រទេសលីបង់ និងបង្ខំឲ្យមនុស្សជាងមួយលាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង។
ងាកទៅអ៊ីស្រាអែលឯណោះវិញ មានសេចក្តីរាយការណ៍ថា ទាហានយ៉ាងតិច៨នាក់ ត្រូវបាត់បង់ជីវិតក្នុងយុទ្ធនាការជើងគោកនាភាគខាងត្បូងប្រទេសលីបង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល បញ្ចេញតួលេខទាហានស្លាប់ និងចំនួនរ៉ុកកែតដែលសត្រូវបាញ់ចូលដីខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


