ព័ត៌មានអន្ដរជាតិ
លោក Zhang Yiming ស្ថាបនិក ByteDance ដែលដំណើរការ TikTok ជាប់ចំណាត់ថ្នាក់អ្នកមានកំពូលនៅចិន
វិទ្យាស្ថានស្រាវជ្រាវ Hurun បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming ដែលដំណើរការកម្មវិធីបច្ចេកវិទ្យាដ៏ពេញនិយម Tiktok បានជាប់ឈ្មោះឈរនៅលំដាប់កំពូលនៃបញ្ជីអ្នកមានបំផុតរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែតុលានេះ។

វិទ្យាស្ថានដែលបោះពុម្ភបញ្ជីប្រចាំឆ្នាំ Hurun China Rich List បានរកឃើញថា ទ្រព្យសម្បត្តិសរុបរបស់សហគ្រិននៅក្នុងបញ្ជីនៅឆ្នាំនេះមានចំនួន ៣ពាន់ពាន់លានដុល្លារ ធ្លាក់ចុះ១០%ពីឆ្នាំមុន។ ចំណែកចំនួនមហាសេដ្ឋីដែលផ្អែកលើទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេជាដុល្លារអាមេរិកក៏ធ្លាក់ចុះចំនួន ៧៥៣ មកនៅត្រឹម ១៤២ផងដែរ ខណៈHurun មានចំនួនមហាសេដ្ឋីចំនួន១១៨៥ ចាប់តាំងពីឆ្នាំ ២០២១។
លោក Rupert Hoogewerf ប្រធាន និងជាប្រធានអ្នកស្រាវជ្រាវនៃរបាយការណ៍ Hurun បាននិយាយថា «បញ្ជីអ្នកមាន Hurun China បានធ្លាក់ចុះក្នុងឆ្នាំទី ៣ហើយដែលមិនធ្លាប់មានពីមុនមក ដោយសារសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនរបស់ប្រទេសចិនដ៏លំបាក» ។
លោក Zhang ស្ថាបនិករបស់ ByteDance បានជាប់ចំណាត់ថ្នាក់លេខ ១ ជាលើកដំបូងក្នុងឆ្នាំនេះ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៩,៣ ពាន់លានដុល្លារ ។ ByteDance ដែលជាក្រុមហ៊ុនមេនៃវេទិកាវីដេអូខ្លីដ៏ពេញនិយម Douyin និង TikTok មានប្រាក់ចំណូលកើនឡើងដល់ ១១០ពាន់លានដុល្លារកាលពីឆ្នាំមុន។ លោកក៏ជាបុគ្គលដំបូងដែលកើតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែលបានឈរលើគេក្នុងបញ្ជី Hurun។
មហាសេដ្ឋីលោក Zhong Shanshan បានធ្លាក់មកចំណាត់ថ្នាក់លេខ ២ក្នុងឆ្នាំ ២០២៤ ជាមួយនឹងទឹកប្រាក់ចំនួន ៤៧.៩ ពាន់លានដុល្លារ បន្ទាប់ពីម៉ាកយីហោ Nongfu Spring គឺជាក្រុមហ៊ុនទឹកដប និងភេសជ្ជៈរបស់ចិន ដែលមានទីស្នាក់ការនៅស្រុក Xihu ក្រុង Hangzhou ខេត្ត Zhejiang របស់លោកបានប្រឈមមុខនឹងការរិះគន់កាលពីខែកុម្ភៈដោយសារតែការរចនាដបរបស់វា។

បញ្ជីអ្នកមាននៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ មានតែឈ្មោះថ្មីចំនួន៥៤ត្រូវបានបន្ថែមទៅក្នុងបញ្ជី ដែលជាតួលេខទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍។ ការបន្ថែមថ្មីរួមមានលោក Charlwin Mao និង Miranda Qu Fang ដែលជាស្ថាបនិកនៃ Xiaohongshu ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងរបៀបរស់នៅដែលពេញនិយមដោយអ្នកប្រើប្រាស់វ័យក្មេង។
គួរបញ្ជាក់ថាសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះបន្ទាប់ពីការរាតត្បាតនៃជំងឺរាតត្បាតកូវីដ-១៩ ខណៈប្រទេសនេះជួបវិបត្តិអចលនទ្រព្យ និងទីផ្សារហ៊ុនដែលមានការប្រែប្រួល៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


