ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ ចាប់ផ្តើមកាន់ទុក្ខ ខណៈមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ កើនលើស១៥០នាក់
ប្រទេសអេស្ប៉ាញបានចាប់ផ្តើមកាន់ទុក្ខ ស្របពេលតួលេខមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុត ដែលបង្កឡើងដោយព្យុះភ្លៀងយ៉ាងធ្ងន់ធ្ងរចាប់តាំងពីថ្ងៃអង្គារមក បានកើនដល់១៥៨នាក់ ខណៈក្រុមជួយសង្គ្រោះនៅតែបារម្ភថា តួលេខជនរងគ្រោះនឹងហក់ឡើងជាបន្តទៀត ព្រោះមានមនុស្សជាច្រើនរកមិនទាន់ឃើញ។

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃសុក្រទី១ខែវិច្ឆិកាឆ្នាំ២០២៤, Valencia គឺជាខេត្តដែលរងគ្រោះធ្ងន់ជាងគេបំផុត ដោយនៅទីនោះគ្រាន់តែមនុស្សស្លាប់មានរហូតដល់១៥៥នាក់ទៅហើយ ខណៈ២នាក់ស្លាប់នៅតំបន់ Castilla-La Mancha និងម្នាក់ទៀតនៅ Andalusia។
ព្រោះតែសោកនាដកម្មនេះ អេស្ប៉ាញ ក៏ចាប់ផ្តើមការកាន់ទុក្ខជាផ្លូវការ ដោយទង់ជាតិត្រូវបង្ហូតពាក់កណ្តាលដងនៅតាមអគាររដ្ឋ ហើយក៏មានការស្មិងស្មាធិ៍រយៈពេល១នាទីផងដែរ។

ត្បិតតែព្យុះបានថមថយបន្តិចមែន ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់ ជាក់ស្តែងក្នុងតំបន់ Chiva ក្បែរខេត្ត Valencia, គ្រាន់តែ៨ម៉ោង ភ្លៀងធ្លាក់នៅទីនោះគឺស្មើនឹងកម្រិតទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំបាត់ទៅហើយ។
ស្របពេលជាមួយគ្នានោះ កងជួយសង្គ្រោះមានគ្នាប្រមាណ ១ ២០០នាក់ នៅតែឈរជើងដើម្បីធ្វើប្រតិបត្តិការ ហើយលោកនាយករដ្ឋមន្ត្រី Pedro Sánchez បានព្រមានដល់ពលរដ្ឋ កុំទាន់ចេញពីជម្រកសុវត្ថិភាពវិលទៅផ្ទះវិញឲ្យសោះ ព្រោះស្ថានការណ៍មិនទាន់ធូរស្រាលទេ។

ទោះប្រទេសកំពុងជួបទុក្ខមែន ប៉ុន្តែប្រជាជនក៏សម្តែងការខឹងសម្បាផងដែរ ជាពិសេសគឺថា អេស្ប៉ាញជាប្រទេសអភិវឌ្ឍនៅអឺរ៉ុបមួយដែរ ប៉ុន្តែហេតុអ្វីបានជាមិនព្រមានពលរដ្ឋអំពីគ្រោះមហន្តរាយបែបនេះឲ្យទាន់ពេល។
សូមបញ្ជាក់ថា ទឹកជំនន់នេះ គឺជាសោកនាដកម្មគ្រោះធម្មជាតិដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីឆ្នាំ១៩៧៣មក ដោយកាលនោះ មានមនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅខេត្តភាគអាគ្នេយ៍ Granada, Murcia និង Almeria៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធម្មជាតិកាន់តែសាហាវ! គ្រោះមហន្តរាយទឹកជំនន់នៅអេស្ប៉ាញ សម្លាប់មនុស្សជិត ១០០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


