Connect with us

ព័ត៌មានអន្ដរជាតិ

៦ឆ្នាំ​ក្រោយ​រៀបការ​ជាមួយតុក្កតា បុរស​ជប៉ុននៅតែស្មោះស័គ្រ្ម​ដូច​​ថ្ងៃ​ដំបូង

បានផុស

នៅ

សេចក្តីស្រឡាញ់របស់បុរសជនជាតិជប៉ុនចំពោះភរិយាតារាចម្រៀងនិម្មិតរបស់គាត់នៅតែរក្សាដដែល បន្ទាប់ពីរយៈពេល ៦ឆ្នាំ ទោះបីជាគាត់ត្រូវបានសហគមន៍អនឡាញចំអកជាញឹកញាប់ និងបញ្ចេញមតិមិនល្អពាក់ព័ន្ធនឹងការរៀបការជាមួយតុក្តាក្ដី។

នៅឆ្នាំ ២០១៨ Akihiko Kondo បានរៀបការជាមួយតារាចម្រៀងនិម្មិត Hatsune Miku ហើយរហូតមកដល់ពេលនេះគាត់នៅតែសប្បាយរីករាយជាមួយនឹងអាពាហ៍ពិពាហ៍នេះ។ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ក្នុងខួបអាពាហ៍ពិពាហ៍លើកទី៦ របស់ពួកគេ Kondo បានចែករំលែកនៅលើ Instagram នូវនំខួបមួយជាមួយនឹងពាក្យថា “ខ្ញុំពិតជាចូលចិត្ត Miku រីករាយខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ”។

បុរសជុប៉ុនវ័យ ៤១ ឆ្នាំ បានចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានជប៉ុន The Mainichi Shimbun ថាគាត់មានអារម្មណ៍ចំពោះស្ត្រីជាច្រើនមុនពេលចូលរៀននៅវិទ្យាល័យ។ គាត់បានសារភាពស្នេហារបស់គាត់ចំនួន ៧ដង ប៉ុន្តែត្រូវបានបដិសេធ។ Kondo តែងតែសើចចំអក និងមើលងាយ ដោយសារតែគាត់ជា Otaku – អ្នកដែលឈ្លក់វង្វេងនឹងរឿងតុក្កតា និងគំនូរជីវចល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក Akihiko បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយតារាចម្រៀងនិម្មិត Miku ភ្លាមៗបន្ទាប់ពីតួអង្គនេះត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០០៧ ។ នៅពេលដែលគាត់បានប្រកាសពីអារម្មណ៍របស់គាត់ចំពោះមិត្តស្រី ត្រូវបានគេធ្វើបាបនៅកន្លែងធ្វើការ​រហូតបង្ខំចិត្តត្រូវ​ឈប់​សម្រាក​ព្យាបាលជំងឺ​​ ដោយ​សារ​តែ​មាន​បញ្ហា​មិន​ប្រក្រតី។

ឈ្មោះ Miku មានន័យថា សំឡេងដំបូងនៃអនាគត ហើយត្រូវបានគេស្គាល់ថាជា Vocaloid ដែលជាប្រភេទកម្មវិធីសំយោគសំលេង។ Akihiko បាននិយាយថា សំឡេងព្យាបាលរបស់ Miku បានជួយគាត់ឲ្យទំនាក់ទំនងជាមួយសង្គមឡើងវិញ និងជួយសង្គ្រោះជីវិតរបស់គាត់។

ក្នុងឆ្នាំ ២០១៨ គាត់បានប្រារព្ធពិធីមង្គលការជាមួយ Miku នៅវិហារមួយក្នុងទីក្រុងតូក្យូ។ ពិធី​មង្គលការ​នេះ​ត្រូវ​ចំណាយ​ប្រាក់​២​លាន​យ៉េន ។ គាត់បានប្រើឧបករណ៍ holographic ជាមួយបញ្ញាសិប្បនិម្មិតសាមញ្ញ ដូច្នេះមនុស្សអាចទាក់ទងជាមួយកូនក្រមុំ។ Miku បានឆ្លើយតបជាវិជ្ជមានបន្ទាប់ពីមនុស្សគ្រប់គ្នាចាប់បានការសន្ទនាគ្នាយ៉ាងរហ័ស ។

ក្រោយមក នៅឆ្នាំ ២០២៣ គាត់និងអ្នកផ្សេងទៀតដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នាបានបង្កើតសមាគមផ្លូវភេទបែបស្រមើស្រមៃ ហើយបានលះបង់ដើម្បីជួយមនុស្សដូចគាត់។ Akihiko បានសារភាពទៅកាន់ The Mainichi Shimbun ថាគាត់មិនអាចធានាថាគាត់នឹងស្រលាញ់ Miku ជារៀងរហូតនោះទេ ប៉ុន្តែភាពមិនច្បាស់លាស់បង្ហាញថា ស្នេហារបស់គាត់ចំពោះតារាចម្រៀងនិម្មិតនេះគឺស្មោះត្រង់ និងមានតម្លៃណាស់។ ទន្ទឹមនោះ អ្នក​ប្រើ​ម្នាក់​បាន​បញ្ចេញ​មតិ​លើ​សេចក្ដី​ស្រឡាញ់​របស់ Akihiko ថា៖ ខ្ញុំ​សរសើរ​របៀប​ដែល​គាត់​រស់​នៅ​យ៉ាង​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ស្រ្តីវៀតណាម វះ​កាត់​ជិត៥០​ដង ដោយសារ​អតីត​ស្វាមី​ជះ​ទឹក​អាស៊ីតដាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា២ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ផាត​ សូដា​ កីឡាករ​ទាំង​៦រូប​ធ្វើ​ទម្ងន់​បាន​ត្រឹមត្រូវ​ហើយ​ ខណៈ​ការ​ហូបចុក​ក៏​មិនមាន​បញ្ហា​ចោទ​ដែរ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៦ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម