ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន៖ ការប៉ះទង្គិចជាមួយទ័ពកូរ៉េខាងជើងលើកដំបូង បានបើកទំព័រថ្មីនៃអស្ថិរភាពសកល
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីយប់ថ្ងៃអង្គារថា ការប្រយុទ្ធគ្នាដំបូងរវាងយោធាក្រុងកៀវ និងកងទ័ពកូរ៉េខាងជើង គឺជាការវិវឌ្ឍថ្មីឆ្ពោះទៅរក «អស្ថិរភាព» ជាសកល។

មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា៖ «ការប្រយុទ្ធលើកដំបូងជាមួយទាហានកូរ៉េខាងជើង បានបើកទំព័រថ្មីនៃអស្ថិរភាពនៅក្នុងពិភពលោក។ រួមគ្នាជាមួយពិភពលោក យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យជំហានរបស់រុស្ស៊ីក្នុងការពង្រីកសង្រ្គាម ធ្វើឲ្យវាកាន់តែធ្ងន់ធ្ងរ ទទួលបរាជ័យ»។
លោក Zelensky ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេស ដែលនិយាយអំពីការដាក់ពង្រាយទាហានកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី កាលពីខែមុន ដោយមិនត្រឹមតែបញ្ចេញសំឡេងប៉ុណ្ណោះទេ តែថែមទាំងត្រៀមរៀបចំសកម្មភាពគាំទ្រការការពារជាតិអ៊ុយក្រែនផងដែរ។
ការលើកឡើងរបស់លោក Zelensky បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េខាងត្បូង KBS ថា កងទ័ពរបស់គាត់មានការប៉ះទង្គិច «ខ្នាតតូចមួយ» ជាមួយទាហានកូរ៉េខាងជើង។
ប្រសិនបើជាការពិត វានឹងក្លាយជាការប៉ះទង្គិចលើកដំបូងចាប់តាំងពីកូរ៉េខាងត្បូងបានធ្វើការអះអាងកាលពីខែមុនថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដោយបានចូលរួមក្នុងសង្គ្រាមរយៈពេលជិត៣ឆ្នាំរបស់ក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ទាហានកូរ៉េខាងជើង ១ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរុស្ស៊ី។
ទាំងកូរ៉េខាងជើង និងរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ ខណៈវិមានក្រឹមឡាំងបានអះអាងពីសិទ្ធិរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ដោយពណ៌នាថាវាជាបញ្ហានៃអធិបតេយ្យភាពរបស់រុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


