ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលប្រើដ្រូនវាយប្រហារលើហាងកាហ្វនៅហ្គាហ្សាសម្លាប់មនុស្សយ៉ាងតិច៤០នាក់
យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៤០នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្គាហ្សាក្នុងការវាយប្រហាររបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើមនុស្សដែលកំពុងអង្គុយនៅហាងកាហ្វេក្នុងតំបន់ al-Mawasi ភាគខាងត្បូងជាទឹកដីដែលធ្លាប់បានកំណត់ថាជា«តំបន់សុវត្ថិភាព» ដោយយោធារបស់អ៊ីស្រាអែល។

សារព័ត៌មាន Aljazeera នៅថ្ងៃទី១២ខែវិច្ឆិកានេះ បានផ្សាយថា ជនស៊ីវិលយ៉ាងតិច១០នាក់ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃចន្ទក្នុងការវាយប្រហារដោយមីស៊ីលពីរដងដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើហាងកាហ្វេតង់តូចមួយដែលមនុស្សទៅហាងកាហ្វេនេះដើម្បីភ្ជាប់អ៊ីនធឺណិតតាមដានពិភពខាងក្រៅ ឬមើលការប្រកួតបាល់ទាត់ មានទីតាំងនៅភាគខាងលិចនៃ Khan Younis នៅភាគខាងត្បូងនៃតំបន់ដែលហែកហួរដោយសង្រ្គាម។
នេះគឺជាភស្តុតាងបន្ថែមទៀតដែលអ៊ីស្រាអែលអះអាងអំពី «តំបន់ជម្លៀស» និង «តំបន់សុវត្ថិភាព»។
មុននេះ មន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យ al-Awda ក្នុងទីក្រុង Nuseirat ដែលមានទីតាំងនៅកណ្តាលហ្គាហ្សា បាននិយាយថា មនុស្ស ២០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងដីជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ រួមទាំងរថក្រោះរបស់អ៊ីស្រាអែលបានឈានជើងចូលទៅក្នុងជំរុំជនភៀសខ្លួន Nuseirat ពីខាងលិច និងការបាញ់ប្រហារទៅលើអ្នកស្រុក និងគ្រួសារជនភៀសខ្លួន ដែលព្យាយាមរត់គេចខ្លួន។
ចំណែកនៅក្នុងទីក្រុង ហ្គាហ្សា ភាគខាងជើងនៃ Beit Lahiya ដែលកងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធតាំងពីដើមខែតុលាមក ក្រុមគ្រូពេទ្យបាននិយាយថា មនុស្ស ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលផងដែរ។

ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីឆ្នាំមុន ជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤៣ ៦០៣ នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ ការវាយប្រហាររបស់អ៊ីស្រាអ៊ែលទៅលើតំបន់នេះបានចាប់ផ្តើមបន្ទាប់ពីថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ដែលជាការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រមាណ ១១៣៩នាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
បណ្តាប្រទេសអារ៉ាប់ និងមូស្លីមបានថ្កោលទោស «ឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់ និងតក់ស្លុត» ដែលប្រព្រឹត្តដោយអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមរបស់ខ្លួននៅហ្គាហ្សា ក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃចន្ទ។
រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ក៏បានមានបន្ទូលក្នុងអំឡុងកិច្ចប្រជុំកំពូលថា ព្រះរាជាណាចក្រ «បដិសេធទាំងស្រុង »ចំពោះការប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ ព្រះអង្គបានជំរុញសហគមន៍អន្តរជាតិឱ្យបញ្ឈប់អ៊ីស្រាអែលផងដែរពីការវាយប្រហារអ៊ីរ៉ង់ដើម្បីគោរពអធិបតេយ្យភាពរបស់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


