ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ថា ក្រុងមូស្គូ និងក្រុងប៉េកាំង ត្រូវតែចាប់ដៃគ្នាប្រឆាំងនឹងការគ្រប់គ្រងរបស់អាមេរិក
ការងារចម្បងសម្រាប់រុស្ស៊ី និងចិន គឺធ្វើយ៉ាងណារារាំងការប៉ុនប៉ងទាំងឡាយរបស់សហរដ្ឋអាមេរិកក្នុងគោលបំណងចង់គ្រប់គ្រងប្រទេសរបស់ពួកគេ។ នេះជាការលើកឡើងរបស់លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ថ្លែងទៅកាន់លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន អំឡុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង នាថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤នេះ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក បានគំរាមដំឡើងពន្ធលើប្រទេសចិន និងប្រទេសដទៃទៀត ដែលបង្កជាក្ដីព្រួយបារម្ភនៃការកើតមានសង្គ្រាមពាណិជ្ជកម្ម ហើយអាមេរិកបានចាត់ទុកចិនជាគូប្រជែងដ៏ធំបំផុត ខណៈរុស្ស៊ីវិញជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត។
លោក Shoigu បានប្រាប់លោក Wang Yi ថា ទំនាក់ទំនងរឹងមាំរវាងក្រុងមូស្គូ និងក្រុងប៉េកាំង បានបង្កើតជាឥទ្ធិពលស្ថិរភាពនៅលើពិភពលោក។ លោកបន្តថា៖ «ខ្ញុំមើលឃើញនូវកិច្ចការដ៏សំខាន់បំផុត គឺជាការទប់ស្កាត់គោលនយោបាយ នៃការគ្រប់គ្រងទ្វេដងទៅលើរុស្ស៊ី និងចិន ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក និងគ្នីគ្នារបស់ខ្លួន»។
កាលពីខែឧសភាកន្លងទៅ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្យាបង្កើត «សករាជថ្មី» នៃភាពជាដៃគូ រវាងប្រទេសទាំងពីរដែលជាសត្រូវដ៏ធំរបស់សហរដ្ឋអាមេរិក។ ដោយឡែក អាមេរិកបានចាត់ទុកសម្ព័ន្ធមិត្តទាំងពីរនេះជាមេដឹកនាំការឈ្លានពានបែបសង្គ្រាមត្រជាក់ ដោយសាបព្រួសភាពវឹកវរពាសពេញពិភពលោក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


