ព័ត៌មានអន្ដរជាតិ
មេទ័ពប៉ូឡូញ ប្រកាសត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ រុស្ស៊ី
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០២៤ មេទ័ពប៉ូឡូញលោក Wieslaw Kukula បានប្រកូកប្រកាសឲ្យកងទ័ពនិងជនស៊ីវិលទាំងអស់ ត្រូវត្រៀមលក្ខណៈទប់ទល់ជាមួយនឹងការគំរាមកាន់តែខ្លាំងពីសំណាក់ប្រទេសរុស្ស៊ី ឬអាចឈានដល់ការផ្ទុះសង្គ្រាមទៀតផង។

លោកនិយាយថា ទីក្រុងវ៉ាសូវី ត្រូវតែត្រៀមខ្លួនការពារជាតិ ជាមួយនឹងសមត្ថភាពយោធាដ៏អស្ចារ្យ និងសង្គមមួយដែលរឹងមាំ ព្រោះកាលណាប្រទេសមួយខ្លាំង សត្រូវមិនអាចបង្កហានិភ័យបានឡើយ។ យើងមិនអាចមើលស្រាលលទ្ធភាពនៃការកើតសង្គ្រាមបានទេ។ យើងត្រូវតែត្រៀមខ្លួនធ្វើសង្គ្រាមជានិច្ច។
ស្របពេលជាមួយគ្នានោះ មេទ័ពរូបនេះព្រមានថា ចាប់តាំងពីចុងឆ្នាំ២០២១មក ចេតនារបស់ទីក្រុងមូស្គូមិនដែលផ្លាស់ប្តូរឡើយ ហើយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov តែងបង្ហាញចេតនានេះច្បាស់ៗ។ លោកអះអាងថា រុស្ស៊ីអាចកេងចំណេញសេណារីយ៉ូដែលអង្គការណាតូកំពុងបែកបាក់គ្នាឬការជាប់ដៃរបស់អាមេរិកក្នុងជម្លោះប៉ាស៊ីហ្វិក ដើម្បីបង្កើនសកម្មភាពយោធារបស់ខ្លួន។
រឿងនេះធ្វើឲ្យគេនឹកឃើញដល់កាលពីចុងឆ្នាំមុន ដែលប្រធានសន្តិសុខជាតិប៉ូឡូញ ព្រមានថា អង្គការណាតូ សល់ពេលត្រឹម៣ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់រុស្ស៊ី។

ដើមឡើយនៅក្នុងរបាយការណ៍ដ៏គួរឲ្យព្រួយបារម្ភមួយ ពីសំណាក់ក្រុមអ្នកជំនាញអាល្លឺម៉ង់បានអះអាងថា សម្ព័ន្ធភាពណាតូ ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីក្នុងរយៈពេលពី ៦ ទៅ ១០ ឆ្នាំទៀត ប៉ុន្តែបើតាមលោក Jacek Siewiera ប្រធានការិយាល័យសន្តិសុខជាតិរបស់ប៉ូឡូញ បានសង្កត់ធ្ងន់ថា របាយការណ៍នេះ ហាក់ដូចជាមើលស្រាលពេលវេលាពេកហើយ ។
លោកប្រាប់កាសែត Nasz Dziennik នាពេលនោះថា «តាមគំនិតខ្ញុំ ពេលវេលាដែលបង្ហាញដោយអ្នកវិភាគអាល្លឺម៉ង់ គឺមានសុទិដ្ឋិនិយមខ្លាំងពេក។ ប្រសិនបើយើងចង់ចៀសវាងសង្គ្រាម, ប្រទេសណាតូនៅប៉ែកខាងកើត គួរតែប្រកាន់យករយៈពេលខ្លីជាង ៣ ឆ្នាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នា។ នេះគឺជាពេលវេលាសក្តានុពលមួយ ដែលត្រូវតែបង្កើតឡើងនៅចំហៀងខាងកើត ហើយនឹងក្លាយជាសញ្ញាច្បាស់លាស់ក្នុងការទប់ស្កាត់ការលុកលុយណាមួយ»។
ពាក់ព័ន្ធបញ្ហានេះ ទីក្រុងមូស្គូតែងបដិសេធម្តងហើយម្តងទៀត នូវចេតនាណាវាយប្រហាររដ្ឋជាសមាជិកណាតូ ដោយថ្មីៗនេះ លោកពូទីន បានចោទប្រកាន់ថា ការព្រមានអំពីសកម្មភាពរបស់រុស្ស៊ីពីសំណាក់លោកខាងលិច គឺគ្រាន់តែមានគោលបំណងធ្វើឲ្យពលរដ្ឋព្រួយបារម្ភ និងជាលេសដើម្បីបង្កើនកញ្ចប់ថវិកាការពារជាតិនៅក្នុងប្រទេសពួកគេប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូឡូញព្រមានថា ណាតូ សល់ពេល៣ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


