ព័ត៌មានអន្ដរជាតិ
អាមេរិក សម្ពោធមូលដ្ឋានមីស៊ីលថ្មីនៅប៉ូឡូញ មុនពេលលោក ត្រាំ ឡើងកាន់តំណែង
សហរដ្ឋអាមេរិក បានបើកសម្ពោធជាផ្លូវការនូវមូលដ្ឋានការពារដែនអាកាសថ្មីមួយនៅភាគខាងជើងប្រទេសប៉ូឡូញកាលពីថ្ងៃទី១៣ខែវិច្ឆិកា។ ការសម្ពោធនេះ ធ្វើឡើងចំពេលដែលប៉ូឡូញកំពុងបង្កើនទំនុកចិត្តដល់ពលរដ្ឋខ្លួនថា អង្គការណាតូ (NATO) អាចធានាសន្តិសុខដល់ពួកគេ ទោះបីមានក្ដីព្រួយបារម្ភបន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ ក៏ដោយ។

មូលដ្ឋានមីស៊ីលថ្មីរបស់អាមេរិកនេះ ត្រូវគេឲ្យឈ្មោះថា «Aegis Ashore» មានទីតាំងនៅទីក្រុង Redzikowo ក្បែរឆ្នេរបាល់ទិក ដែលបើកដំណើរការសាងសង់តាំងពីទសវត្សរ៍ឆ្នាំ២០០០មកម៉្លេះ ហើយមានសមត្ថភាពស្ទាក់ចាប់មីស៊ីលរយៈចម្ងាយខ្លី និងមធ្យម។
ប៉ូឡូញ និយាយថា វាជានិមិត្តរូបនៃការពិតដែលថា សម្ព័ន្ធភាពយោធារបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោននៅតែរឹងមាំមិនថាអ្នកណានៅក្នុងសេតវិមាននោះទេ។
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយនៅក្នុងវីដេអូបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «វាចំណាយពេលមួយរយៈ ប៉ុន្តែការសាងសង់នេះបង្ហាញឲ្យឃើញពីដំណោះស្រាយភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក»។
សូមបញ្ជាក់ថា ការរិះគន់កន្លងមករបស់លោក ត្រាំ បានធ្វើឲ្យសមាជិកណាតូមួយចំនួនមានការងឿងឆ្ងល់ ខណៈដែលលោកបានប្តេជ្ញាថា ក្រោមការដឹកនាំរបស់លោក សហរដ្ឋអាមេរិកនឹងមិនការពារប្រទេសណាដែលចំណាយថវិកាមិនគ្រប់គ្រាន់លើវិស័យការពារជាតិនោះទេ។
យ៉ាងណាមិញ រដ្ឋាភិបាលប៉ូឡូញ បានប្រាប់ថា ខ្លួនមិនគួរមានអ្វីដែលត្រូវភ័យខ្លាចនោះទេ ដោយសារការចំណាយលើវិស័យការពារជាតិរបស់ប៉ូឡូញ សមស្របទៅនឹងទំហំសេដ្ឋកិច្ចរបស់ខ្លួនរួចហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


