ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រាប់ទៅអ្នកស្រី ផែថងថាន៖ «ថៃ ចង់បានអ្វី ខ្ញុំនឹងជួយ»
នៅថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ហើយបើតាមការបញ្ជាក់ពីការិយាល័យរបស់អ្នក ផែថងថាន, មេដឹកនាំទាំងពីរបានប្តេជ្ញាជួយគ្នាទៅវិញទៅមក ជាពិសេសលោក ត្រាំ សន្យាថា បើថៃចង់បានអ្វី សូមប្រាប់គាត់ចុះ គាត់នឹងជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្នុងកិច្ចសន្ទនានោះ លោក ត្រាំ បានសរសើរអ្នកស្រី ផែថងថាន មិនដាច់ពីមាត់ថា ធ្វើការបានល្អ និងសរសើរថៃថាជាប្រទេសដ៏ស្រស់ស្អាត ខណៈភាគីថៃក៏បញ្ជាក់ពីការត្រៀមលក្ខណៈ ធ្វើការជាមួយរដ្ឋបាលអាមេរិកថ្មីផងដែរ។

ប្រទេសថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់ជាងគេបំផុតរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំនៅអាស៊ី និងជាបណ្តុំនៃវត្តមានអ្នកការទូតអាមេរិកដ៏ធំបំផុតមួយនៅក្នុងតំបន់។ ប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ ហើយចូលរួមក្នុងវិស័យជាច្រើនជាមួយគ្នា។
លើសពីនេះ ការនាំចេញគឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច ហើយសហរដ្ឋអាមេរិកនៅតែជាទិសដៅនាំចេញកំពូលរបស់ប្រទេសថៃ បន្ទាប់មកគឺប្រទេសចិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រកាសប្រើកម្លាំងទ័ព បណ្តេញជនអន្តោប្រវេសន៍ខុសច្បាស់ ចេញពីទឹកដីអាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


