ព័ត៌មានអន្ដរជាតិ
ទូរទស្សន៍រដ្ឋរុស្ស៊ី បង្ហាញទីក្រុងចំនួន៣ ដែល នុយក្លេអ៊ែរនឹងហោះទៅកម្ទេចមុនគេ បើផ្ទុះសង្គ្រាមលោក
វោហាសាស្រ្តបញ្ឆេះសង្គ្រាមលោកលើកទី៣បានបន្លឺឡើងសាជាថ្មីម្តងទៀតនៅក្នុងប្រទេសរុស្ស៊ី ដោយលើកនេះគឺចេញពីមាត់ពិធីករទូរទស្សន៍ដ៏ល្បីរបស់រុស្ស៊ី ដែលបង្ហាញឈ្មោះទីក្រុងធំចំនួន៣ នឹងត្រូវវិមានក្រឹមឡាំងបាញ់នុយក្លេអ៊ែរទៅកម្ទេចចោលមុនគេ បើសង្គ្រាមផ្ទុះឡើងពិតមែន។

តាមការផ្សាយរបស់ Daily Star កាលពីថ្ងៃពុធទី១៧ខែធ្នូឆ្នាំ២០២៥ ពិធីករទូរទស្សន៍រដ្ឋ Russia-1 លោក Vladimir Solovyov ដែលគេមើលឃើញថាក៏ជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលទីក្រុងមូស្គូផងដែរនោះ បានព្រមាននៅក្នុងកម្មវិធីមួយថា ពេលផ្ទុះសង្គ្រាមលោក ប៉ារីស បែរឡាំង និងវីយ៉ែន គឺជាគោលដៅធំបំផុត ដែលរុស្ស៊ីនឹងកម្ទេចចោល។
លោក Solovyov បញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងបំផ្លាញប៊ែរឡាំង ហើយចូលទៅក្នុងទីក្រុងដែលគេបោះបង់ចោលមួយនេះ ហើយយើងបន្តចូលទៅ ប៉ារីស រួចរំដោះទីក្រុងវីយែន។ ប្រហែលជាជនជាតិអូទ្រីសនឹងគិតដល់រឿងនេះហើយ»។

ការព្រមាននេះធ្វើឲ្យគេនឹកឃើញដល់សម្តីរបស់អនុប្រធានគណៈកម្មាធិការការពារជាតិនៃសភារុស្ស៊ីលោក Aleksey Zhuravlyov ដែលប្រកាសថា រុស្ស៊ីរឹងដៃរឹងជើងហើយសម្រាប់ការប្រយុទ្ធក្នុងជម្លោះទាំងអស់ ដូច្នេះត្រូវត្រៀមលក្ខណៈសម្រាប់សង្គ្រាមលោកលើកទី៣ ជាមួយបស្ចិមប្រទេសនៅ៣ឆ្នាំខាងមុខ។
កាលពីឆ្នាំមុន បណ្តាប្រទេសលោកខាងលិចនិងអ៊ុយក្រែន បានតាមដានមើលរុស្ស៊ីមិនឲ្យដាច់ឡើយ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ពង្រីកសមត្ថភាពយោធាពង្រឹងទ័ពសកម្មឡើងដល់ ១.៥លាននាក់ ក្លាយជាកងកម្លាំងសកម្មធំលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីចិន។
យ៉ាងណា នេះមិនមែនជារឿងថ្មីឡើយដែលរុស្ស៊ីគំរាមផ្ទុះសង្គ្រាមលោក ប៉ុន្តែគេក៏មិនអាចទុកចិត្តបានដែរ ដូច្នេះហើយទើបមហាអំណាចលើពិភពលោក កំពុងតាមដានស្ថានការណ៍យ៉ាងជាប់លាប់និងយកចិត្តទុកដាក់ជាទីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


