ព័ត៌មានអន្ដរជាតិ
ញៀននឹងវះកាត់កែសម្ផស្ស ចុងក្រោយតារាម៉ូដែលកាណាដា-ម៉ិកស៊ិក បានត្រឹមសោកស្តាយ
តារាម៉ូដែលកាណាដា-ម៉ិកស៊ិក ឈ្មោះ Mary Magdalene ដែលមានអាយុ ៣០ ឆ្នាំ ញៀននឹងការវះកាត់កែសម្ផស្សយ៉ាងខ្លាំងក្លា ប៉ុន្តែចុងក្រោយបានត្រឹមសោកស្តាយចំពោះការសម្រេចចិត្តរបស់នាង ហើយកំពុងព្យាយាមជួយសង្គ្រោះ បន្ទាប់ពីមានឧប្បត្តិហេតុវះកាត់កែសម្ផស្ស។
តារាម៉ូដែលរូបនេះបានចែករំលែកជាមួយអ្នកគាំទ្រថា ការញៀនដ៏គ្រោះថ្នាក់នេះស្ទើរតែសម្លាប់នាង និងធ្វើឲ្យរូបនាងអស់កម្លាំងផ្នែកហិរញ្ញវត្ថុ។ Mary បាននិយាយថា ការផ្សាំសុដន់មានទំហំ 38J បានផ្ទុះ ដោយបន្សល់ទុកសុដន់ម្ខាងតែប៉ុណ្ណោះ។
នៅក្នុងការបង្ហោះទៅកាន់អ្នកតាមដាន Instagram របស់នាងចំនួន ២០០,០០០ នាក់ តារាម៉ូដែលនៅក្នុងពិភព OnlyFans បានសារភាពថា នាងបានជាប់គាំងនៅក្នុងវដ្តនៃការវះកាត់កែសម្ផស្សដែលមិនធ្លាប់មាន ហើយបានធ្វើការវះកាត់ឡើងវិញជាបន្តបន្ទាប់។

តារាម៉ូដែលស្រី Mary បាននិយាយថា «វាមិនមែនជាការផ្សងព្រេងដ៏គួរឲ្យរំភើបនោះទេ វាគ្រាន់តែជាការហត់នឿយក្នុងគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។
តារាម៉ូដែល Mary បានចែករំលែកជាមួយ TMZ ថានាងបានយល់ច្បាស់ហើយសម្រេចចិត្តបោះបង់វិធីសាស្រ្តវះកាត់កែសម្ផស្សដ៏គ្រោះថ្នាក់នៅលើរាងកាយរបស់នាង។ ប៉ុន្មានឆ្នាំមកនេះ ការវះកាត់របស់ Mary រួមមានការលើករោមចិញ្ចើម, ការវះកាត់យកខ្លាញ់, ការវះកាត់ច្រមុះ និងសុដន់ជាច្រើន ការវះកាត់ដាក់ធ្មេញប័រសឺឡែន, ការបូមបបូរមាត់ឲ្យធំ, ចាក់ឲ្យគូថធំ និងជាច្រើនទៀតដែលនាងភ្លេចខ្លះៗ។
មិនឈប់ពីការវះកាត់ខាងក្រៅ សម្រស់កាណាដាក៏បាននិយាយដែរថា នាងស្ទើរតែស្លាប់ពេលនាងសម្រេចចិត្តកែច្នៃរាងកាយទាបរបស់ខ្លួនឡើងវិញ។ តារាម៉ូដែលស្រីត្រូវបានគ្រូពេទ្យប្រាប់ថា ក្នុងពេលវះកាត់នាងចេញឈាមច្រើន និងស្លេក។
បើតាមតារាម៉ូដែល Mary នាងកើតមកក្នុងគ្រួសារដ៏តឹងរ៉ឹងតាំងពីតូចមក នាងត្រូវបានគេហាមមិនឲ្យមើលកម្មវិធីរបស់ Disney។ នៅអាយុ ១២ ឆ្នាំក៏ជារយៈពេលដ៏អាក្រក់បំផុតនៃជីវិតរបស់ម៉ារីផងដែរ។ តារាម៉ូដែលរូបនេះចាប់ផ្ដើមប្រើសារធាតុហាមឃាត់ ហើយទៅរៀនទាំងស្រវឹងនៅថ្នាក់ទី ៧ និងទី ៨។ នៅអាយុ ១៧ ឆ្នាំ Mary បានចាប់ផ្តើមធ្វើការជាអ្នកបោកខោអាវ។ បន្ទាប់ពីនោះមក នាងក៏ល្បីនៅលើ Instagram និង TikTok ដោយសារតែការវះកាត់កែសម្ផស្សប្រើប្រាស់សេវាកម្មកែសម្ផដែលរូបនាងផ្ទាល់បានសាភាពថា ប្រើប្រាស់សេវាកម្មកែសម្ផស្សខុសច្បាប់ជាច្រើននៅជុំវិញពិភពលោក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសតៃវ៉ាន់វ័យ២៩ឆ្នាំ វិះនឹងពិការជើងដោយសារមានទម្លាប់ផឹកស្រាញឹកញាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


