ព័ត៌មានអន្ដរជាតិ
មេណាតូ៖ កូរ៉េខាងជើងបញ្ជូនទ័ពច្បាំងនៅអ៊ុយក្រែន ដើម្បីឲ្យរុស្ស៊ីគាំទ្រកម្មវិធីនុយក្លេអ៊ែរ
រុស្ស៊ី កំពុងផ្តល់ការគាំទ្រដល់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាថ្នូរនឹងការដែលក្រុងព្យុងយ៉ាងបញ្ជូនកងទ័ពទៅប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ នេះជាការលើកឡើងរបស់ប្រធានអង្គការណាតូ លោក Mark Rutte កាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤។

លោក Rutte បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអង្គការណាតូថា៖ «ជាថ្នូរនឹងកងទ័ព និងសព្វាវុធ រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់កូរ៉េខាងជើងសម្រាប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ។ ការវិវឌ្ឍទាំងនេះ អាចធ្វើឲ្យឧបទ្វីបកូរ៉េអស្ថិរភាព ហើយថែមទាំងគំរាមកំហែងដល់សហរដ្ឋអាមេរិកទៀតផង»។
កន្លងមក អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បាននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានទៅរុស្ស៊ី ដើម្បីប្រយុទ្ធជាមួយកងកម្លាំងក្រុងកៀវនៅក្នុងតំបន់ Kursk។
ប្រធានអង្គការណាតូ បានជំរុញសមាជិកណាតូឲ្យបញ្ជូនអាវុធគ្រប់គ្រាន់ទៅកាន់អ៊ុយក្រែន ដើម្បីផ្លាស់ប្តូរស្ថានភាពជម្លោះ ខណៈដែលរុស្ស៊ីកំពុងវាយសម្រុកខ្លាំងនៅតាមជួរមុខ។
បន្ថែមពីនេះ លោក Rutte បានសង្កត់ធ្ងន់លើហានិភ័យដែលសម្ព័ន្ធភាពរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងបង្កឡើងចំពោះសហរដ្ឋអាមេរិក មុនពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតី។
ខណៈស្ថានការណ៍នៅជួរមុខកាន់តែអាក្រក់ឡើងសម្រាប់អ៊ុយក្រែន បូករួមទាំងកង្វះខាតការផ្គត់ផ្គង់សព្វាវុធ និងកងកម្លាំងផងនោះ សម្ព័ន្ធមិត្តរបស់អាមេរិកបាននិងកំពុងព្យាយាមស្វែងរកវិធី ដើម្បីបញ្ចុះបញ្ចូលលោក ត្រាំ ឲ្យរក្សាការគាំទ្រចំពោះអ៊ុយក្រែន។
លោក Rutte បានរៀបរាប់ថា៖ «ការបង្កើនសម្ព័ន្ធភាពនៃប្រទេសរុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ បង្ហាញពីលក្ខណៈសកលនៃការគំរាមកំហែងដែលយើងប្រឈមមុខ រួមទាំងគ្រោះថ្នាក់កាន់តែខ្លាំងឡើងនៃសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


