ព័ត៌មានអន្ដរជាតិ
បាតុករមីយ៉ាន់ម៉ាដុតបំផ្លាញរោងចក្រនិងហាងចិន ដោយចោទថា ក្រុងប៉េកាំងនៅពីក្រោយយោធា
ច្បាប់អាជ្ញាសឹកត្រូវបានប្រកាស បន្ទាប់ពីហាងចិនត្រូវរងការវាយប្រហារព្រោះក្រុមអ្នកតវ៉ាជឿថា ចិនកំពុងផ្តល់ការគាំទ្រដល់យោធាមីយ៉ាន់ម៉ា។

យោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់ Hlaing Tharyar និង Shwepyitha បន្ទាប់ពីប្រទេសចិននិយាយថា រោងចក្រចិននៅក្នុងតំបន់នោះត្រូវបានកំណត់គោលដៅ ហើយទាមទារការការពារ។
ទីក្រុងប៉េកាំងនិយាយថា ប្រជាជនប្រដាប់ដោយដែក ពូថៅនិងសាំងបានដុតនិងបំផ្លាញរោងចក្ររបស់ចិនចំនួន១០ដែលភាគច្រើនជារោងចក្រផលិតសម្លៀកបំពាក់ ឬឃ្លាំងនៅក្នុងទីក្រុងយ៉ាំងហ្គោន។ សណ្ឋាគារចិនមួយក៏ត្រូវបានវាយប្រហារផងដែរ។

នៅលើទំព័រ Facebook របស់ខ្លួន ស្ថានទូតចិនបាននិយាយថា “រោងចក្រមួយចំនួនត្រូវបានគេចូលលួចនិងបំផ្លាញ ហើយបុគ្គលិកចិនជាច្រើននាក់បានរងរបួសនិងជាប់នៅក្នុងនោះ”។
ស្ថានទូតបានជំរុញឲ្យមីយ៉ាន់ម៉ា ចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីបញ្ឈប់រាល់សកម្មភាពនៃអំពើហិង្សា ដាក់ទណ្ឌកម្មលើជនល្មើសដោយស្របតាមច្បាប់ និងធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងបុគ្គលិកចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។

សារព័ត៌មាន Myawaddy Media ដែលគ្រប់គ្រងដោយយោធាបានរាយការណ៍ថា ក្រុមពន្លត់អគ្គិភ័យត្រូវបានប្រជាជនបិទផ្លូវ រារាំងមិនឲ្យទៅពន្លត់ភ្លើងដែលឆាបឆេះរោងចក្រ។
ក្រុមសកម្មជននិយាយថា បាតុករចំនួន៣៨នាក់ ត្រូវបានសម្លាប់ក្នុងថ្ងៃបង្ហូរឈាមខ្លាំងបំផុតមួយនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាល៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មនុស្សច្រើនបំផុតស្លាប់ក្នុងការប្រយុទ្ធគ្នារវាងយោធានិងបាតុករមីយ៉ាន់ម៉ា ម្សិលមិញ
ចុចអាន៖ ១២ស្លាប់នៅមីយ៉ាន់ម៉ាម្សិលមិញមានទាំងក្មេង និងព្រះសង្ឃ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


