ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ ក្រុងព្យុងយ៉ាងកំពុងត្រៀមបញ្ជូនដ្រូន និងទ័ពឲ្យរុស្ស៊ីទៀតហើយ
យោធាកូរ៉េខាងត្បូង បានកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើង កំពុងតែត្រៀមបញ្ជូនកងកម្លាំង និងសព្វាវុធបន្ថែមទៀតទៅឲ្យសម្ព័ន្ធមិត្តរុស្ស៊ី នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានលើកឡើងនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៤ថា កូរ៉េខាងជើងកន្លងមកបានបញ្ជូនប្រព័ន្ធបាញ់គ្រាប់ទំហំ ១៧០មិល្លិម៉ែត្រ និងប្រព័ន្ធបាញ់រ៉ុកកែតទំហំ ២៤០មិល្លិម៉ែត្រ ទៅឲ្យរុស្ស៊ីរួចមកហើយ បច្ចុប្បន្នរដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងសម្ងំផលិតដ្រូនអត្តឃាតច្រើនគ្រឿងទៀតសម្រាប់ដឹកទៅក្រុងមូស្គូ។
កាលពីខែវិច្ឆិកា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានសាកល្បងដ្រូនអត្តឃាតរបស់ខ្លួនដោយជោគជ័យ។
មន្ត្រី JCS បាននិយាយថា៖ «ដ្រូនអត្តឃាត គឺជាកិច្ចការមួយដែលលោក គីម ជុងអ៊ុន បានផ្តោតលើ» ដោយបន្ថែមថា កូរ៉េខាងជើងបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការផ្តល់ដ្រូនទាំងនោះឲ្យទៅរុស្ស៊ី។
ដ្រូនបែបនេះ ត្រូវបានប្រើប្រាស់យ៉ាងច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែន ហើយលោក គីម បានបញ្ជាឲ្យផលិតសព្វាវុធដែនអាកាស និងការធ្វើបច្ចុប្បន្នភាពនៃទ្រឹស្តី និងការអប់រំយោធា ដោយលើកឡើងពីការប្រកួតប្រជែងជាសកលកាន់តែខ្លាំងឡើង។
សូមបញ្ជាក់ថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងអ៊ុយក្រែន បាននិយាយថា មានទាហានកូរ៉េខាងជើងប្រហែល ១២ ០០០ នាក់ នៅក្នុងទឹកដីរុស្ស៊ី។ JCS បានឲ្យដឹងថា យ៉ាងហោចណាស់ ១ ១០០នាក់ក្នុងចំណោមពួកគេ ត្រូវបានសម្លាប់ ឬរងរបួស។ បើតាមរបាយការណ៍ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងស្លាប់ប្រហែល ១០០នាក់ និង ១ ០០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់ Kursk៕
ដោយ៖ ឈាង
ចុចអាន៖ លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


