ព័ត៌មានអន្ដរជាតិ
ជនជាតិប៉ាឡេស្ទីនហោចណាស់២៦នាក់បាត់បង់ជីវិតក្នុងថ្ងៃឆ្លងឆ្នាំដោយសារអ៊ីស្រាអែល
នៅថ្ងៃឆ្លងចាស់ឈានចូលឆ្នាំថ្មី២០២៥ អ៊៊ីស្រាអែលវាយប្រហារលើជំរំបណ្តោះអាសន្នរបស់ជនភៀសខ្លួនដែលបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដោយសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច២៦នាក់ រួមទាំងកុមារនៅទូទាំងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២ខែមករានេះ។

ការវាយប្រហារនេះត្រូវបានរាយការណ៍កាលពីថ្ងៃពុធនៅ Jabalia នៅភាគខាងជើងហ្គាហ្សា ជំរំជនភៀសខ្លួន Bureij និងទីក្រុងកណ្ដាលទីក្រុងហ្គាហ្សា និងទីក្រុង Khan Younis ភាគខាងត្បូង។
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយថា កុមារបួននាក់និងស្ត្រីម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន១០នាក់ផ្សេងទៀតបានបាត់ខ្លួន ហើយត្រូវបានគេជឿថាស្ថិតនៅក្រោមគំនរបាក់បែក។
បើតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារការពារជនស៊ីវិលហ្គាហ្សា លោក Mahmoud Basal បាននិយាយថា៖«មនុស្ស ១៥នាក់ត្រូវបានសម្លាប់ ហើយជាង២០នាក់បានរងរបួសនៅក្នុងការសម្លាប់មួយនៅពាក់កណ្តាលអធ្រាត្រនៅក្នុងផ្ទះមួយដែលជនភៀសខ្លួនកំពុងរស់នៅក្នុងទីក្រុង Jabalia»។
ស្របពេលជាមួយគ្នានេះភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានជន់លិចជម្រកបណ្ដោះអាសន្នរាប់រយកន្លែងនៅទូទាំងតំបន់ជុំវិញ ដែលបង្កឱ្យមានទុក្ខវេទនាកាន់តែខ្លាំងឡើងលើជនជាតិប៉ាឡេស្ទីនដែលត្រូវបានផ្លាស់ទីលំនៅដោយបង្ខំ ខណៈដែលអ៊ីស្រាអែលបន្តរឹតបន្តឹងការចូលនៃជំនួយមនុស្សធម៌។ យ៉ាងហោចណាស់ទារកចំនួនប្រាំមួយនាក់បានស្លាប់ដោយសារជំងឺផ្តាសាយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ពេញមួយការវាយលុករយៈពេល១៥ ខែរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធ និងវាយប្រហារជាប្រចាំនូវកន្លែងព្យាបាលអ្នកជំងឺ និងក្រុមគ្រួសារជនភៀសខ្លួន។ កាលពីសប្តាហ៍មុន កងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ចូលមន្ទីរពេទ្យ Kamal Adwan ភាគខាងជើងហ្គាហ្សា ដោយបង្ខំឱ្យជម្លៀសបុគ្គលិកពេទ្យ និងអ្នកជំងឺចេញពីកន្លែងនោះ ហើយចាប់ខ្លួនប្រធានន្ទីរពេទ្យគឺលោកវេជ្ជបណ្ឌិត Hussam Abu Safia។
ការបន្តវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបាននាំឲ្យមានការថ្កោលទោសជាអន្តរជាតិកាន់តែខ្លាំងឡើង ដោយមន្ត្រី និងក្រុមសិទ្ធិមនុស្សបានចាត់ទុកការវាយប្រហារ និងការទប់ស្កាត់ការផ្តល់ជំនួយថាជាអំពើប្រល័យពូជសាសន៍។
កាលពីខែវិច្ឆិកា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា។ អ៊ីស្រាអែលក៏ប្រឈមនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់សង្គ្រាមដ៏សាហាវរបស់ខ្លួននៅតំបន់ហ្គាហ្សាផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


