ព័ត៌មានអន្ដរជាតិ
ឈ្មោះលោក យូន ចារក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង ជាប្រធានាធិបតី ដែលត្រូវចាប់ខ្លួន
ទីបំផុត ប្រធានាធិបតិកូរ៉េខាងត្បូងលោក យូន ស៊ុកយុល ត្រូវបានមន្ត្រីមកពីភ្នាក់ងារប្រឆាំងអំពើពុករលួយចាប់ខ្លួនបានហើយ នៅថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥ ជុំវិញការប្រកាសច្បាប់គ្រាអាសន្ន ដែលធ្វើឲ្យប្រទេសធ្លាក់ចូលភាពវឹកវរ កាលពីចុងឆ្នាំមុន ហើយគាត់បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវចាប់ខ្លួនទាំងកំពុងកាន់អំណាច។

កាលពីលើកទី១នៅថ្ងៃសុក្រទី៣ខែមករា ក្រុមមន្ត្រីប្រឆាំងអំពើពុករលួយ មិនអាចចាប់លោក យូន បានឡើយ ដោយសារមានការតស៊ូពីសំណាក់កងសន្តិសុខនិងអ្នកគាំទ្ររបស់គាត់ រាប់ពាន់នាក់។
យ៉ាងណា លើកនេះ ក្រុមមន្ត្រីបានបន្ថែមកម្លាំងហើយមានបំពាក់ជាមួយឧបករណ៍ទំនើបជាងមុន រួមទាំងកន្ត្រៃកាត់លួសនិងជណ្តើរដើម្បីឡើងលើរថយន្តក្រុងដែលចតពាំងផ្លូវនៅមុខវិមានប្រធានាធិបតីផងដែរ។

ភ្លាមៗក្រោយការចាប់ខ្លួន លោក យូន ត្រូវបាននាំទៅកាន់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) ដើម្បីសាកសួរបន្ត ប៉ុន្តែគាត់មានសិទ្ធិនៅស្ងៀមមិននិយាយអ្វីទាំងអស់បាន។
មានវីដេអូមួយបញ្ចេញក្រោយការចាប់ខ្លួនលោក យូន ដែលក្នុងនោះ លោកបញ្ជាក់ថា លោកស្ម័គ្រចិត្តប្រគល់ខ្លួន ដើម្បីបញ្ចៀសអំពើហិង្សា ប៉ុន្តែលោកចោទថា ការចាប់ខ្លួននេះគឺជាសកម្មភាពខុសច្បាប់។

ពេលនេះ លោក យូន អាចជាប់ឃុំខ្លួនរយៈពេល៤៨ម៉ោងនៅមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល ប៉ុន្តែក៏អាចត្រូវបានដោះលែងវិញដែរ លុះត្រាក្រុមស៊ើបអង្កេតទទួលបានដីកាឃុំខ្លួនថ្មី ដើម្បីបន្តឃុំគាត់២០ថ្ងៃទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ព្យាយាមចូលចាប់ខ្លួនលោក យូន ជាលើកទី២
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


