ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសមាជិកនៃបក្សប្រជាធិបតេយ្យអាមេរិករារាំងច្បាប់ដាក់ទណ្ឌកម្ម ICC ដែលប៉ងចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល
ព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិកបានរារាំងការអនុម័តច្បាប់ដែលប៉ងដាក់ទណ្ឌកម្មតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការចេញដីកាចាប់ខ្លួនសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែមករានេះ។

ការបោះឆ្នោតកាលពីថ្ងៃអង្គារ ឃើញថាសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នេះទទួលបានសំឡេងគាំទ្រចំនួន៥៤ទល់និង៤៥សំឡេង ប្រឆាំងដែលតិចជាង៦០សំឡេងដែលត្រូវការដើម្បីឈានទៅការបោះឆ្នោតចុងក្រោយ។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ មន្ត្រីអឺរ៉ុប និងប្រធានបច្ចុប្បន្ន និងជាអតីតប្រធាននៃស្ថាប័នគ្រប់គ្រងរបស់ ICC ទាំងអស់បានចេញមុខប្រឆាំងច្បាប់ដាក់ទណ្ឌកម្មដែលអាមេរិកប្រុងធ្វើមកលើស្ថាប័នយុត្តិធម៌អន្តរជាតិនេះ ដោយព្រមានថា វានឹងបង្កើតគំរូដ៏គ្រោះថ្នាក់មួយដែលប៉ះពាល់សណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ។
ប៉ុន្តែ ព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យជាច្រើនដែលបានបោះឆ្នោតប្រឆាំងនឹងវិធានការនេះនៅតែចោទតុលាការថា បានចាត់វិធានការអយុត្តិធម៌ប្រឆាំងនឹងអ៊ីស្រាអែលដោយការចេញដីកាប្រឆាំងនឹងលោក Netanyahu និង Gallant បើទោះបីតុលាការបានចេញដីកាក្នុងពេលដំណាលគ្នាមួយចាប់ខ្លួនមេបញ្ជាការក្រុមហាម៉ាស់លោក Mohammed Deif ដែលបញ្ជាការវាយប្រហារនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ប្រឆាំងនឹងអ៊ីស្រាអែលភាគខាងត្បូងក៏ដោយ។
យ៉ាងណាមិញ ICC បានបដិសេធភាពលំអៀងក្នុងសកម្មភាពរបស់ខ្លួន។
ថ្លែងមុនពេលបោះឆ្នោត លោក Chuck Schumer មេដឹកនាំព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយសាធារណរដ្ឋបាននិយាយថា៖«ច្បាប់ដាក់ទណ្ឌកម្មនេះគឺលោកគាំទ្រ ហើយចង់ឱ្យក្លាយជាច្បាប់ ខ្ញុំប្រឆាំងនឹងការលំអៀងរបស់ ICC ប្រឆាំងនឹងអ៊ីស្រាអែល និងចង់ឃើញស្ថាប័ននេះមានការកែទម្រង់»។ លោកបានអំពាវនាវឲ្យគណបក្សសាធារណរដ្ឋត្រឡប់ទៅតុចរចាដើម្បីកែប្រែភាសាក្នុងច្បាប់។

ទោះបីជាយ៉ាងណាក៏ដោយ តុលាការបានប្រកែកថា ដោយសារតែឧក្រិដ្ឋកម្មសង្រ្គាម បានកើតឡើងនៅក្នុងតំបន់ហ្គាហ្សា មន្ត្រីអ៊ីស្រាអែល អាចនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។ ក្នុងការចេញដីកាប្រឆាំងនឹងលោក Netanyahu និងលោក Gallant។ រដ្ឋអាជ្ញា ICC បានអះអាងថា ការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា រួមទាំងទឹក និងថ្នាំ។
មន្ត្រីអ៊ីស្រាអែលទាំងពីរក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងឃាតកម្ម និងការបៀតបៀន ក៏ដូចជាឧក្រិដ្ឋកម្មសង្រ្គាមដែលដឹកនាំការវាយប្រហារលើជនស៊ីវិលផងដែរ។
រហូតមកដល់ពេលនេះ សង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៧៣៥៤ នាក់ ខណៈពេលដែលបានជម្លៀសប្រជាជនស្ទើរតែទាំងអស់នៃតំបន់នោះ។ ICC ក៏បានស្វែងរកដីកាសម្រាប់មេដឹកនាំនយោបាយហាម៉ាស់ លោក Ismail Haniyeh និងមេដឹកនាំកំពូលរបស់ខ្លួននៅហ្គាហ្សា លោក Yahya Sinwar មុនពេលបុរសទាំងពីរត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។
គួររម្លឹកថា កាលពីមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹង ICC ដោយដាក់ទណ្ឌកម្មលើមន្ត្រីរបស់ខ្លួននៅឆ្នាំ២០២០ ជុំវិញការព្រួយបារម្ភថា តុលាការកំពុងស៊ើបអង្កេតសកម្មភាពយោធាអាមេរិកនៅបរទេស។ រដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden ក្រោយមកបានដកហូតបញ្ជានោះ ប៉ុន្តែលោក Trump បានច្រានចោលការសម្រេចចិត្តរបស់លោក Biden នៅពេលគាត់ចូលកាន់តំណែងកាលពីសប្តាហ៍មុន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


