ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!
លើកនេះប្រមុខអង្គការណាតូ លោក ម៉ាក រូតេ បានចេញមុខប្រើពាក្យធ្ងន់ៗ ដោយព្រមានខ្លាំងៗទៅលោក ពូទីន ថា ប្រទេសរុស្ស៊ីនឹងខ្ទេច បើហ៊ានតែប៉ះរដ្ឋជាសមាជិករបស់ខ្លួនណាមួយនោះ។

លោក រូតេ បានព្រមានបែបនេះ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល នៃប្រទេសបែលសហ្ស៊ិក កាលពីថ្ងៃពុធទី១២ខែកុម្ភៈឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនោះ ប្រមុខណាតូបញ្ជាក់ច្បាស់ៗថា ឥឡូវនេះ បើលោកពូទីន ហ៊ានវាយណាតូមែន ណាតូនឹងតបតទៅវិញ។ ច្បាស់ណាស់រុស្ស៊ីនឹងខ្ទេច ហើយពូទីននឹងចាញ់ បើចង់ដឹងសាកមើលទៅ!
ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ លោករូតេបានជំរុញឲ្យសមាជិកខ្លួនទាំងអស់ បង្កើនការចំណាយបន្ថែមលើកញ្ចប់ការពារជាតិ ដើម្បីត្រៀមខ្លួនឲ្យបានល្អប្រសើរសម្រាប់រយៈពេល៤ទៅ៥ឆ្នាំខាងមុខ។

លោកបន្តថា «វាអាចថាជារឿងពិបាកដែលសមាជិកទាំងឡាយត្រូវបង្កើនការចំណាយឲ្យលើស២%ដូចការសន្យា។ យ៉ាងណា សូមមើលទៅលោកខាងលិច ពួកគេមានរោងចក្រផលិតសព្វាវុធខ្លាំងប៉ុណ្ណឹងហើយ ក៏នៅមិនទាន់ផលិតទាន់តម្រូវការផង»។
ការព្រមានរបស់លោករូតេ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចារកម្មដាណឺម៉ាក (DDIS) ចេញរបាយការណ៍យ៉ាងភ្ញាក់ផ្អើលថា រុស្ស៊ីកំពុងត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំនៅអឺរ៉ុបក្នុងរយៈពេល៥ឆ្នាំទៀត ពេលណាដែលទីក្រុងមូស្គូ មើលឃើញថា អង្គការណាតូ ចុះខ្សោយហើយនោះ។

ក្នុងរបាយការណ៍ចេញកាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥, រុស្ស៊ីទំនងជាធ្វើសង្គ្រាមជាមួយប្រទេសជាសមាជិកណាមួយចំនួន១ ឬច្រើនជាងនេះ នៅពេលវាយតម្លៃឃើញថា យោធាប្រទេសនោះចុះខ្សោយនិងមានការបែកបាក់នយោបាយផ្ទៃក្នុង។ ម្យ៉ាងទៀត រុស្ស៊ីអាចឆ្លៀតឱកាសធ្វើសកម្មភាព នៅពេលមានជំនឿចិត្តថា សហរដ្ឋអាមេរិក លែងសូវខ្វាយខ្វល់ជាមួយណាតូ។
ប៉ុន្មានឆ្នាំមកនេះ មន្ត្រីជាន់ខ្ពស់មកពីរដ្ឋជាសមាជិកណាតូ បានចង្អុលចំៗថា រុស្ស៊ីកំពុងកាន់កាប់ផែនការឈ្លានពានប្លុកយោធាមួយនេះ ប៉ុន្តែត្រូវបានលោក ពូទីន បដិសេធថា «សមហេតុសមផល» និងចោទថា គ្រាន់ជាលេសដើម្បីបង្ហាញបង្កើនការចំណាយយោធាប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


