ព័ត៌មានអន្ដរជាតិ
ត្រាំ និង ពូទីន ត្រៀមជួបមុខគ្នានៅអារ៉ាប៊ីសាអូឌីត និយាយពីសង្គ្រាមនៅអ៊ុយក្រែន
លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិករូបនេះ ធ្វើឡើងបន្ទាប់ពីការហៅទូរសព្ទដ៏ភ្ញាក់ផ្អើលមួយរវាងមេដឹកនាំទាំងពីរ។

លោក ត្រាំ បានបានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីអំពីផែនការក្នុងការជួបជាមួយលោកពូទីនថា៖ «យើងរំពឹងថា គាត់នឹងមកទីនេះ ហើយខ្ញុំនឹងទៅទីនោះ ហើយយើងនឹងជួបប្រហែលជាលើកដំបូងនៅអារ៉ាប៊ីសាអូឌីត»។
មេដឹកនាំវ័យ៧៨ឆ្នាំរូបនេះ បានបន្ថែមថា លោករំពឹងថាវានឹងកើតឡើងនាពេលឆាប់ៗខាងមុខ ហើយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ដែលដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរអ្នកទោសរុស្ស៊ី-អាមេរិកក្នុងសប្តាហ៍នេះ ក៏នឹងចូលរួមផងដែរ។
វិមានក្រឹមឡាំងបាននិយាយថា ជំនួបតាមទូរសព្ទនេះមានរយៈពេលជិតមួយម៉ោងកន្លះ។ លោក ពូទីន និងលោក ត្រាំ បានព្រមព្រៀងគ្នាថា វាដល់ពេលត្រូវធ្វើការជាមួយគ្នាហើយ ហើយថា មេដឹកនាំរុស្ស៊ីបានអញ្ជើញសមភាគីអាមេរិកទៅកាន់ទីក្រុងមូស្គូ។
សូមបញ្ជាក់ថា ការហៅរកគ្នារបស់ប្រមុខមហាអំណាចទាំងពីរនេះ កើតឡើងស្របពេលមេដឹកនាំអឺរ៉ុបនិងថ្នាក់ដឹកនាំកំពូលៗពីបណ្តាប្រទេសផ្សេងៗទៀត នឹងជួបប្រជុំគ្នាក្នុងសន្និសីទសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែកុម្ភៈ។
ការសន្ទនានេះទៀតសោត កើតឡើងមុនជំនួបរបស់ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ជាមួយអនុប្រធានាធិបតីអាមេរិក JD Vance ដែលអាចជាការគាបសង្កត់ភាគីអ៊ុយក្រែនឲ្យសុខចិត្តទទួលយកនូវលក្ខខណ្ឌណាមួយដែល លោក ត្រាំ បានព្រមព្រៀងជាគោលការណ៍ជាមួយលោកពូទីនរួចហើយ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ និង ពូទីន យល់ព្រមបំពេញទស្សនកិច្ចប្រទេសគ្នា ទៅវិញទៅមក
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


