ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុប នឹងរៀបចំកិច្ចប្រជុំកំពូលបន្ទាន់ស្តីពីអ៊ុយក្រែន
សហភាពអឺរ៉ុប បានប្រកាសពីកិច្ចប្រជុំកំពូលបន្ទាន់មួយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៦ខែមីនា ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន និងកង្វល់សន្តិសុខកាន់តែធំឡើងរបស់អឺរ៉ុប។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃកិច្ចប្រជុំនេះ ដោយពណ៌នាថាវាជាពេលវេលាកំណត់សម្រាប់ស្ថិរភាពរបស់អ៊ុយក្រែន និងអឺរ៉ុប។
ការសម្រេចចិត្តរៀបចំកិច្ចប្រជុំបន្ទាន់ ធ្វើឡើងបន្ទាប់ពីមានការវិវឌ្ឍនាពេលថ្មីៗនេះ រួមទាំងការចាប់ផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ក្នុងគោលបំណងដោះស្រាយជម្លោះ។ គួរកត់សម្គាល់ថា កិច្ចពិភាក្សាទាំងនេះបានដកចេញទាំងតំណាងអ៊ុយក្រែន និងសហភាពអឺរ៉ុប ដែលជំរុញឲ្យមេដឹកនាំអឺរ៉ុបមានក្ដីព្រួយបារម្ភជាខ្លាំង។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានកោះប្រជុំបន្ទាន់មួយនៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុន ដោយនាំយកមេដឹកនាំមកពីប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ អេស្បាញ ហូឡង់ ដាណឺម៉ាក និងតំណាងនៃអង្គការណាតូ (អូតង់) និងតំណាងសហភាពអឺរ៉ុប។
កិច្ចពិភាក្សាផ្តោតលើកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពដែលមានសក្តានុពល និងផលប៉ះពាល់នៃកិច្ចសន្ទនារវាងអាមេរិក និងរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនបានឈានដល់ការឯកភាពគ្នាលើការដាក់ពង្រាយកងទ័ពរក្សាសន្តិភាពអឺរ៉ុប ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកនោះទេ។
កិច្ចប្រជុំកំពូលនៅខែមីនាខាងមុខនេះ មានគោលបំណងពង្រឹងជំហររបស់សហភាពអឺរ៉ុប លើការគាំទ្រអ៊ុយក្រែន ពង្រឹងសមត្ថភាពការពាររបស់អឺរ៉ុប និងធានាថា អឺរ៉ុបដើរតួនាទីសំខាន់ក្នុងការចរចាសន្តិភាព។ នៅពេលដែលស្ថានការណ៍បន្តវិវឌ្ឍ សហភាពអឺរ៉ុបនៅតែប្តេជ្ញាចិត្តរក្សាអធិបតេយ្យភាព និងសន្តិសុខក្នុងតំបន់របស់អ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


