ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាលោក ត្រាំ៖ សង្គ្រាមនៅអ៊ុយក្រែន មានអ្នកអុជឲ្យឆេះ កុំបន្ទោសរុស្ស៊ីតែម្ខាង
ក្នុងបទសម្ភាសចេញផ្សាយដោយ CNN និងផ្សាយបន្តដោយ RT នៅថ្ងៃអង្គារទី២៥ខែកុម្ភៈឆ្នាំ២០២៥, លោក Steve Witkoff ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា តាមពិតសង្គ្រាមនៅអ៊ុយក្រែន មានអ្នកអុជឲ្យឆេះ ដូច្នេះកុំបន្ទោសរុស្ស៊ីតែម្ខាង។

លោកលើកឡើងបែបនេះ ជាការឆ្លើយតបទៅពិធីករ CNN លោក Jake Tapper ដែលសួរថា តើទីក្រុងវ៉ាស៊ីនតោន កំពុងរើសត្រូវមែនទេ ដែលបែរជាទៅពិភាក្សាជាមួយរុស្ស៊ី ហើយឈប់ផ្តល់ជំនួយឲ្យអ៊ុយក្រែន?
លោក Witkoff និយាយថា «ស្ថានការណ៍មិនមែនស-ខ្មៅទេ! សង្គ្រាមមិនផ្ទុះឡើយ តាមពិតមានអ្នកអុជឲ្យឆេះ អ៊ីចឹងសូមកុំបន្ទោសរុស្ស៊ីតែម្ខាងអី។ មុនកើតជម្លោះ មានការជជែកគ្នាម្តងហើយម្តងទៀតរឿងអ៊ុយក្រែន ចូលណាតូ ហើយនោះជាអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិសុខរបស់ខ្លួន ដែលត្រូវបង្ខំចិត្តឆ្លើយតប»។

រឿងនេះធ្វើឲ្យគេនឹកឃើញសម្តីរបស់លោក ត្រាំ ដែលបានស្តីបន្ទោសខ្លាំងៗទៅរដ្ឋបាលអាមេរិកចាស់ ជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ដោយរិះគន់ចំៗថា បើលោក ចូ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលអង្គការណាតូ នោះរុស្ស៊ីក៏មិនបើកការវាយលុកដែរ។
ប្រធានាធិបតីអាមេរិក បានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា «នៅក្នុងជំហររបស់រុស្ស៊ី ប្រទេសមួយនេះមិនអាចអនុញ្ញាតឲ្យចូលណាតូបានឡើយ ហើយរឿងនោះក៏មិនត្រូវកើតឡើងដែរ។ យូរមកហើយ លោកវ្ល៉ាឌីមៀរ ពូទីន តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់។ លោក បៃដិន ចេញមុខនិយាយថា ពួកគេអាចចូលណាតូបាន ហើយខ្ញុំជឿថា នោះជាហេតុផលដែលសង្គ្រាមផ្ទុះឡើង»។

សូមជម្រាបជាថ្មី តាមពិតទៅ អ៊ុយក្រែនប្រាថ្នាក្លាយជាសមាជិកណាតូពេញសិទ្ធិជាយូរមកហើយ ហើយថែមទាំងបានដាក់ពាក្យចូលជាផ្លូវការកាលពីឆ្នាំ២០២២ទៀតផង បន្ទាប់ពីអតីតតំបន់ចំនួន ៤ របស់ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី។
យ៉ាងណា រឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយរុស្ស៊ី តែងប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ រុស្ស៊ីបើកចំហឲ្យអឺរ៉ុបចូលរួមក្នុងកិច្ចចរចាសន្ដិភាព ណាស់តែពួកគេបដិសេធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


