ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ ក្រុងព្យុងយ៉ាងបញ្ជូនទ័ពបន្ថែមទៅកាន់រុស្ស៊ី ដើម្បីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន
បើយោងតាមទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង(NIS) កូរ៉េខាងជើងបានបញ្ជូនទាហានបន្ថែមទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាក្នុងឈ្លានពានប្រទេសអ៊ុយក្រែន។

NIS បានឲ្យដឹងកាលពីថ្ងៃទី២៧កុម្ភៈថា ការដាក់ពង្រាយចុងក្រោយនេះ រួមមានទាហានប្រមាណពី ១ ០០០ ទៅ ៣ ០០០នាក់ដែលត្រូវបានបញ្ជូនទៅតំបន់ Kursk ជាកន្លែងដែលកងកម្លាំងរុស្ស៊ីកំពុងប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។ ការបញ្ជូនទ័ពនេះ ធ្វើឡើងបន្ទាប់ពីការដាក់ពង្រាយទាហានកូរ៉េខាងជើងជាង ១១ ០០០នាក់កាលពីឆ្នាំមុន។
កងកម្លាំងកូរ៉េខាងជើង បានប្រឈមមុខនឹងបញ្ហាសំខាន់ៗ រួមទាំងការស្លាប់ និងរបួសជាច្រើនដែលត្រូវបានសន្មតថាបណ្ដាលមកពីប្រើយុទ្ធសាស្ត្រប្រយុទ្ធហួសសម័យ និងភាពមិនស៊ាំជាមួយភូមិសាស្ត្រសមរភូមិ។ នៅក្នុងខែមករា របាយការណ៍បានបង្ហាញថា ទាហានកូរ៉េខាងជើង ៣០០នាក់ត្រូវបានសម្លាប់ និង ២ ៧០០នាក់បានរងរបួស ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងដល់ ៤ ០០០នាក់។
ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងដំបូងទៅកាន់រុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០២៤ ដោយទាហានទាំងនោះទទួលការហ្វឹកហ្វឺននៅភាគខាងកើតនៃប្រទេសរុស្ស៊ី មុនពេលដែលឈរជើងនៅជិតព្រំដែនអ៊ុយក្រែន។ ការដាក់ពង្រាយទាំងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកដែលបានបង្កើតឡើងរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងឆ្នាំ២០២៤។

ការចូលរួមរបស់ទាហានកូរ៉េខាងជើងក្នុងជម្លោះ បានបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។ មានការបារម្ភថា រុស្ស៊ីអាចនឹងតបស្នងដោយការផ្តល់ឲ្យកូរ៉េខាងជើងនូវសព្វាវុធទំនើបៗ ដែលអាចបង្កើនសមត្ថភាពយោធារបស់ទីក្រុងព្យុងយ៉ាង។ បន្ថែមពីលើនេះ អ្នកជំនាញព្រមានថា ការមើលស្រាលចំពោះឥទ្ធិពលរបស់ទាហានកូរ៉េខាងជើង អាចជាការគិតខុស ព្រោះវត្តមានរបស់ពួកគេពិតអាចជះឥទ្ធិពលដល់សក្ដានុពលនៃជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


