ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រាប់ថា លោកនៅតែមានទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនៅតែរក្សាទំនាក់ទំនងវិជ្ជមានជាមួយលោក គីម ជុងអ៊ុន ហើយបានហៅកូរ៉េខាងជើងម្តងទៀតថាជា «មហាអំណាចនុយក្លេអ៊ែរ»។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅការិយាល័យរាងពងក្រពើកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមីនាឆ្នាំ២០២៥ លោក ត្រាំ បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយមេដឹកនាំកូរ៉េខាងជើង ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាសកល។ លោក ត្រាំ បាននិយាយថា៖ «ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោក គីម ជុងអ៊ុន ហើយយើងនឹងឃើញមានអ្វីកើតឡើង ប៉ុន្តែប្រាកដណាស់គាត់គឺជាមហាអំណាចនុយក្លេអ៊ែរ»។
ទោះបីជាមានការទទួលស្គាល់សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយ លោក ត្រាំ បានរំលឹកឡើងវិញនូវគោលដៅរដ្ឋបាលរបស់លោកក្នុងការសម្រេចបាននូវការលុបបំបាត់នុយក្លេអ៊ែរពេញលេញនៃឧបទ្វីបកូរ៉េ ដែលស្របតាមគោលនយោបាយនៃអាណត្តិដំបូងរបស់គាត់។
កាលពីថ្ងៃទី២០ខែមករា នៅពេលដែលលោកបានស្បថឡើងកាន់តំណែងសម្រាប់អាណត្តិទីពីរ លោក ត្រាំ បានលើកឡើងថា កូរ៉េខាងជើងគឺជា «មហាអំណាចនុយក្លេអ៊ែរ» ដោយលើកជាសំណួរថាតើគាត់នឹងបន្តកិច្ចចរចាកាត់បន្ថយអាវុធជាជាងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរដែលបានបរាជ័យក្នុងអាណត្តិដំបូងរបស់គាត់ ក្នុងការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយទីក្រុងព្យុងយ៉ាងដែរឬទេ។

ការលើកឡើងទាំងនេះរបស់មេដឹកនាំអាមេរិក កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅឧបទ្វីបកូរ៉េ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ពួកគេ ក្នុងគោលបំណងពង្រឹងការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងដ៏មានសក្តានុពលរបស់កូរ៉េខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុនាពេលថ្មីៗនេះ ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នា ដែលយន្តហោះចម្បាំងកូរ៉េខាងត្បូងពីរគ្រឿងបានទម្លាក់គ្រាប់បែកដោយចៃដន្យ ទៅលើតំបន់ជនស៊ីវិល បាននាំឲ្យមានការផ្អាករាល់សមយុទ្ធបាញ់គ្រាប់ពិត ដោយរង់ចាំការស៊ើបអង្កេត។ កូរ៉េខាងជើង អះអាងថា ឧប្បត្តិហេតុបែបនេះអាចបង្កជាជម្លោះប្រដាប់អាវុធនៅឧបទ្វីបកូរ៉េ ដោយព្រមានថានឹងចាត់វិធានការ «គ្មានមេត្តា» ដោយមិនជូនដំណឹងទុកជាមុនក្នុងករណីចាំបាច់ ដោយសារតែសកម្មភាពយោធារបស់សត្រូវ។
ទន្ទឹមគ្នានេះដែរ កូរ៉េខាងជើងបានបង្ហាញនូវអ្វីដែលខ្លួនអះអាងថាជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន ដែលជាសញ្ញាបង្ហាញពីភាពជឿនលឿននៃសមត្ថភាពយោធារបស់ខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


